ខេត្តព្រះវិហារ ៖
នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារ នាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពល រដ្ឋមានជីវខ្វះខាត ចាស់ជរាគ្មានទីពឹង អ្នករស់នៅមេរោគអេដស៍ សរុបចំនួន៨គ្រួសារ ស្ថិតនៅភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារនិងបន្តសួរសុខទុក្ខក្រុមគ្រូ ពេទ្យប្រចាំនៅមណ្ឌលចត្តាឡីស័ក កំរិត២ នៅទីតាំងផ្ទះសំណាក់គ្រូ ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះដែរឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្ត ព្រះវិហារ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។ឯកឧត្តមក៏បានផ្តាំផ្ញើសុំឱ្យថែរទាំសុខភាព ត្រូវមានអនាម័យជាប់ជាប្រចាំ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩។
សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖អង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខ១យួរ ទឹកស៊ីអីវ ១យួរ ថវិកាមួយចំនួន គ្រួសារកុមារីពិការ បន្ថែមជូន រទះរុញជនពិការ ១ សារុង៣ ក្រមា១ មុង១ ភួយ១ផងដែរ។