តារាសម្តែងរូបសង្ហា លោក មុំ សុទ្ធារ៉ា បានកំពុងគ្រងតំណែងជាតួឯកប្រុសនៅក្នុងខ្សែភាពយន្តភាគថ្មីរបស់ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ដែលធ្វើឱ្យលោកកាន់តែមានមន្តស្នេហ៍ និងស្រស់សង្ហាថែមមួយកម្រិត។ តាមរយៈសាច់រឿងថ្មីនៃខ្សែភាពយន្តភាគរឿង និស្ស័យខ្លុយស្នេហ៍ នេះ លោក មុំ សុទ្ធារ៉ា ដើរតួជា ឧកញ៉ារាជ កូនកំលោះក្នុងវង្សត្រកូលអ្នកមានឋានៈម្នាក់នៅក្នុងសង្គម។




ប្រុសស្អាតរូបនេះ បានបង្ហាញថានៅក្នុងខ្សែភាពយន្ត និស្ស័យខ្លុយស្នេហ៍ តម្រូវឱ្យលោកតុបតែងកាយក្នុងសម្លៀកបំពាក់ប្រពៃណីចិន ដែលលោកមិនធ្លាប់បានសម្តែងនៅក្នុងខ្សែភាពយន្តភាគមុនៗ។
យ៉ាងណាមិញប្រិយមិត្តទស្សនិកជន នឹងបានឃើញវត្តមានកំលោះ មុំ សុទ្ធារ៉ា ជាឧកញ៉ារាជ នៅក្នុងខ្សែភាពយន្តភាគរឿង និស្ស័យខ្លុយស្នេហ៍ ជាគូនឹងតួឯកស្រីកេសរ ដែលចូលខ្លួនសម្តែងដោយ កញ្ញា ម៉ូនីនិតា អតីតបេក្ខភាពប្រកួតកញ្ញាឯក Miss Grand Cambodia ឆ្នាំ២០១៧។ រង់ចាំទស្សនាទាំងអស់គ្នា ជាមួយនឹងខ្សែភាពយន្តភាគរឿង និស្ស័យខ្លុយស្នេហ៍ ដែលត្រៀមចាក់បញ្ចាំងជូនទស្សនានាពេលឆាប់ៗខាងមុខ លើកញ្ចក់ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥។