តារាសម្តែងស្រីរូបស្រស់ កញ្ញា ស៊ឹម ស្រីនិច បានក្លាយជាការចងចាំរបស់ប្រិយមិត្តអ្នកគាំទ្រ ជាមួយនឹងរហស្សនាម កញ្ញាជើងខ្លាំង នៅក្នុងខ្សែភាពយន្តភាគរបស់ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ដែលធ្វើឱ្យនាងមានភាពរីករាយក្នុងចិត្តយ៉ាងខ្លាំង។




នៅក្នុងឱកាសថ្ងៃកំណើតឆ្នាំនេះ កញ្ញា ស៊ឹម ស្រីនិច ពុំបានរៀបចំកម្មវិធីធំដុំអ្វីដូចឆ្នាំមុននោះទេ នាងមានបំណងប្រាថ្នាពិសេសមួយ ដែលបងប្អូនអ្នកគាំទ្រទាំងអស់ក៏ស្ថិតនៅក្នុងបំណងប្រាថ្នានាងដូចគ្នា។


អំឡុងពេលស្នាក់នៅផ្ទះ ការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩ នេះ តួឯកស្រី កញ្ញាជើងខ្លាំង ក៏តែងតែបង្ហោះពីសកម្មភាពច្រៀងចម្រៀងលេងកំសាន្ត និងសកម្មភាពមួយចំនួនទៀតកែអផ្សុក ដល់អ្នកគាំទ្រនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផងដែរ។