ខេត្តកំពង់ឆ្នាំង :
អ្នកភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ គឺជាភូមិមួយដែលអាជ្ញាធរខេត្តបានរៀបចំឱយក្លាយជា ភូមិសហគមន៍ទេចរណ៍ ខណះដែលកន្លងមកមានភ្ញៀវទេចរណ៍ជាតិនិងបរទេសជាច្រើនបានទៅទស្សនា នៅភូមិមួយនេះ ស្ទើរៀងរាល់ថ្ងៃ ។

ប៉ុន្តែតាំងពីកើតមាននូវ ជម្ងឺដ៍កាចសាហាវកូវីដ-១៩ បានធ្វើឱយភូមិមួយនេះក្លាយទៅជាស្ងាត់ជ្រងុំ បងប្អូនប្រជាពលរដ្ឋដែលធ្លាប់តែរកបានប្រាក់កម្រៃពីការលក់ផលិតផលសម្រេចរបស់ខ្លួន ដើម្បផ្គត់ផ្គង់ជីវភាពគ្រួសារ បានធ្វើការត្អូញត្អែចំពោះមុខអ្នកយកព័ត៌មានពីការបាត់ប្រាក់ចំណូល សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ  ហើយក៍បានចោទជាសំណួរសួរថា៖  ពេលណាទីទើបបាបមានភ្ញៀវទេសចរណ៍ត្រឡប់មកលេងកំសាន្តទៀត ?។

ប្រជាពលរដ្ឋ រស់នៅក្នុងភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ លោក អ៊ុសារី អាយុ៦៣ឆ្នាំបានឱយដឹងថា៖ នៅក្នុងភូមិអណ្តូងឬស្សីនេះ មានតែផ្ទះគាត់មួយទេ ដែលមគ្គុទេស ទេសចរណ៍ តែងតែនាំភ្ញៀវមកលេងកំសាន្តច្រើនជាងគេ ក្នុងចំណោមផ្ទះជាច្រើន  ព្រោះផ្ទះគាត់បានរៀបចំអោយមានជាកន្លែងអង្គុយ លេងនិងមានការដាក់តាំងលក់របស់ប្រើប្រាស់ វត្ថុអនុស្សាវរីយ៍ជាដើម  ពិសេសទៀតនោះ គឺភ្ញៀវទេសចរណ៍បានទស្សនាការឡើងយកទឹកត្នោតនិងឡើងដើមត្នោតហើយមើលការរំងាស់ស្កត្នោតជាដើម ។

ភ្ញៀវទេសចរណ៍ទាំងអស់ត្រូវបាន មគ្គុទេសទេសចរណ៍ បកប្រែប្រាប់ ពីវិធីឡើងដើមត្នោត វិធីកៀបផ្កាត្នោតត្រងយកទឹក និងការរំងាស់ទឹកត្នោតឱយក្លាយជាស្កត្នោតជាដើម ។ ភ្ញៀវប្រុសខ្លះបានចូលចិត្តស្លៀកខោអាវឡើងដើមត្នោត រ៉ែកទឹកត្នោត និងភ្ញៀវស្រីស្លៀកសារុង ចោមពុង ថតរូបជាអនុស្សាវរីយ៍ជាដើម ។

ភ្ញៀវដែលបានទស្សនានៅភូមិនេះ នៅបានទស្សនា ការធ្វើស្មូនឆ្នាំង ការច្រូតកាត់បោកបែនស្រូវ និងការរស់នៅរបស់អ្នកភូមិ ជាដើម។ នៅពេលដែលកើតមានជម្ងឺកូវីដ ១៩ បានផ្ទុះឡើង ធ្វើអោយភ្ញៀវទេសចរណ៍ទាំងអស់ បានបាត់ទាំងស្រុងតែម្តង និងធ្វើឱយក្នុងភូមិដែលធ្លាប់តែសម្បូភ្ញៀវទេសចរណ៍ចេញចូលតែពេលនេះបានស្ងាត់ជ្រងុំ ។

អ្នកភូមិបានបាត់ចំណូលពីការលក់វត្ថុអនុស្សាវរីយ៍ ពីការលក់របស់ប្រើប្រាស់ និងបាត់ចំណូលពី អ្នកនាំភ្ញៀវដែលត្រូវបង់ថ្លៃសេវាដល់ម្ចាស់ផ្ទះពេលនាំភ្ញៀវមកទស្សនា បើទោះសេវានោះថោកបន្តិចមែន ប៉ុន្តែ បើ១ថ្ងៃ មានភ្ញៀវ ៣-៤ក្រុមទៅលេង ធ្វើអោយពួកគាត់ក៍ត្រូវបាន៣-៤ម៉ឺនដែរ ។
លោក អុំ សារី បានបញ្ជាក់ជាចុងក្រោយថា៖ អ្នកភូមិអណ្តូងឬស្សីបានបាត់ចំណូលពីមុខរបរព្រមគ្នា ដូចជាស្កត្នោត ក្អម ឆ្នាំង និងរបស់អនុស្សាវរីយ៍ប្រើប្រាស់ផ្សេងៗ គឺលក់មិនដាច់តែម្តង។
 
 ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោក សេងសាលី បានបញ្ជាក់អោយដឹងថាៈ ភ្ញៀវទេសចរណ៍បរទេស បានបាត់តាំងពីដើមខែមករា មកម្ល៉េះ គ្រាដែលជម្ងឺកូវីដបានផ្ទុះឡើង  ប្រសិនបើគ្មានការផ្ទុះជម្ងឺកូវីដនេះទេ សម្រាប់ខេត្តកំពង់ឆ្នាំង ភ្ញៀវទេសចរណ៍ដែលមកកំសាន្តច្រើនជាងគេគឺចាប់ពីខែមករា ដល់ខែឧសភា ។

ភ្ញៀទេសចរណ៍វដែលបានមកលេងកំសាន្តនៅខេត្តកំពង់ឆ្នាំង ភាគច្រើន មកពីតាម កប៉ាល់ ដោយឈប់សំចតនៅកំពង់ផែដើមពោធិផ្សារក្រោម បន្ទាប់មកភ្ញៀវ បានឡើងជិៈរថយន្តបន្ត ទៅទស្សនាកំសាន្ត នៅភូមិអណ្តូងឬស្សី ដែលជាភូមិសហគមន៍ទេសចរណ៍ ។ 

បច្ចុប្បន្ន ដោយសារតែ មិនអាចទទួលភ្ញៀវបរទេស មកកំសាន្តនៅប្រទេសកម្ពុជាបាន ក្រសួងទេសចរណ៍បានណែនាំ ឱយតាមបណ្តាខេត្តជំរុញលើវិស័យទេចរណ៍ជាតិ ឱយដំណើរការឡើងវិញ នៅពេលជម្ងឺCovid.19បានបាត់អស់ពីកម្ពុជា ៕