តាមសមត្ថកិច្ច បានឲ្យដឹងថា កម្លាំងជំនាញ កម្លាំងមូលដ្ឋាន ចូលរួមពី ក្រឡាបញ្ជី តំណាងឲ្យព្រះរាជអាជ្ញារង ចុះពិនិត្យ ទំនិញ ក្នុងផ្សារទំនើប របស់អាជីវករចិនខាងលើ ស្វែងរកផលិតផល ដែលគ្មានគុណភាព ផុតសុពលភាព ផលិតផលនាំចូលគ្មានច្បាប់អនុញ្ញាត ។ សមត្ថកិច្ចបន្តទៀតថា ក្នុងប្រតិបត្តការខាងលើ ឃើញថា មានទំនិញចំនួន៨១មុខ សង្ស័យគ្មានគុណភាព គ្មានច្បាប់នាំចូល ដែលខាងផ្សារដាក់តាំងលក់ មិនទាន់មានច្បាប់អនុញ្ញាតនៅឡើយ ជាវិធានការរបស់សមត្ថកិច្ច ត្រូវដកហូតយកមួយមុខបន្តិច ទៅរក្សាធ្វើការពិនិត្យ ពិសោធន៍ តេស្ត ។
ក្រោយពីពិនិត្យ រកឃើញទំនិញ៨១មុខ មានភាពមិនប្រក្រតី ម្ចាស់ទីតាំង ស្ត្រីជនចាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ចហៅនាំទៅសាកសួរ ហើយសម្រេចបិទផ្សារទំនើបខាងលើជាបណ្តោះអាសន្ន រងចាំសម្រេចជាក្រោយ ៕