ពលរដ្ឋក្នុងខេត្តកំពង់ចាម  នៅតែបន្តដាំដំណាំបន្លែ  ខណៈបច្ចប្បន្ននេះ មានតម្រូវការខ្ពស់

ប្រជាពលរដ្ឋដែលបង្កបង្កើនផលដំណាំបន្លែ  តាមមូលដ្ឋានក្នុងខេត្តកំពង់ចាម  មានការកើនឡើង  គួរអោយកត់សំគាល់ ។ដាំបន្លែបែបធម្មជាតិ  ពោលដើម្បីសុវត្ថិភាពគ្រួសារផង  និងកំពង់មាន ការគាំទ្រផលិតផលក្នុងស្រុកផងដែរ។ កសិករដំណាំបន្លែនៅបន្តពង្រីក ដំណាំរបស់ខ្លួន  ខណៈបច្ចប្បន្ននេះ ទីផ្សារលក់បន្លែមានតម្រូវការខ្ពស់  និងប្រជាពលរដ្ឋកម្ពុជាគាំទ្រការដាំដុះបែបធម្មជាតិទៀតផងនោះ។

 ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានបាននាំគ្នាងាកមកបង្កបង្កើនផលដំណាំតាមខ្នងផ្ទះ  និងដាំដុះជាលក្ខណៈបោះដុំជាដើម ដោយសារបច្ចប្បន្ននេះ តម្រូវការទីផ្សារក្នុងស្រុកមានការគាំទ្រផលិតផលខ្មែរច្រើន  និងម្យ៉ាងដំណាំបន្លែទាំងនោះពុំ ប៉ះពាល់សុខភាព។ ប្រជាកសិករដាំដំណាំបន្លែត្រកួន  និងសាឡាត់  បែបធម្មជាតិ  នៅក្នុងភូមិកោះចាស់  ឃុំកោះមិត្ត  នៃ ស្រុកកំពង់សៀម  ខេត្តកំពង់ចាម  បានឲ្យដឹងថា  មួយរយៈ នេះទីផ្សារដំណាំបន្លែមានតម្រូវការខ្ពស់  ឈ្នួលមកទទួលកម្មង់ដល់ចំការតែម្តង  ហើយចំពោះដំណាំបន្លែក្នុងឆ្នាំនេះ  គឺងាយស្រួលដាំ  និងថែរទាំ  ដែលដីនៅតំបន់នេះជាដីល្បាយខ្សាច់  មានជីវជាតិល្អ  ហើយកសិករសប្បាយរីករាយពេលតម្លៃបានសមរម្យទៀត  និងបានបេជ្ញាចិត្តខិតខំពង្រីកដាំដុះបន្តទៀត។

គូសបញ្ជាក់ផងដែរថា  នារដូវវស្សា ឈានចូលមកដល់  ក្រសួងពាក់ពន្ធ័បានជម្រុញដល់កសិករ  ឲ្យបន្តខិតខំដាំដំណាំកសិកម្មឲ្យបានច្រើនតាមតំបន់មួយៗ  ពោលគឺដើម្បីបំពេញតម្រូវរបស់អ្នកបរិភោគ  ហើយម្យ៉ាងនាំគ្នា គាំទ្រផលិតផលខ្មែរ  ដោយកាត់បន្ថយការនាំចូលពីក្រៅប្រទេស។