ខេត្តកំពង់ចាម៖
កាលពីរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ លោក ប៊ិន ឡាដា អភិបាលស្រុក ព្រះគ្រូសទ្ធម្មញ្ញាណ គង់ វិច្ឆិកា ព្រះគ្រូសំវរមុនី ព្រះអនុគណស្រុកកំពង់សៀម និងព្រះសហការី រួមនឹងព្រះចៅអធិការវត្ដក្នុងស្រុកកំពង់សៀម ព្រមទាំង ក្រុមការងារសាលាស្រុក បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនគ្រួសាររងគ្រោះអគ្គិភ័យឆាបឆេះផ្ទះ ១ខ្នង ឈ្មោះ ស៊ុយ ស៊ីណាដែត អាយុ ៤៤ឆ្នាំ ភេទស្រី និងប្ដីឈ្មោះ តាយ ម៉េងស៊ា អាយុ ៤៥ឆ្នាំ នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម។
នាឱកាសនោះ លោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម និងព្រះគ្រូសទ្ធម្មញ្ញាណ គង់ វិច្ឆិកា បានសម្តែងនូវការសោកស្តាយជាខ្លាំង ចំពោះ ឧប្បត្តិហេតុដែលកើតឡើង នឹកស្មានមិនដល់នោះ ។ លោកអភិបាលស្រុក និងព្រះអនុគណ ក៏បានផ្តល់នូវការលើកទឹកចិត្ត ទៅដល់គ្រួសាររងគ្រោះ និងផ្តាំផ្ញើ ចំពោះ ប្រជាពលរដ្ឋទាំងអស់ ដោយសូមមានការប្រុងប្រយ័ត្នជាចនិច្ច ចំពោះ ភ្លើងចង្រ្កាន ទៀន ធូប ព្រោះអាច បង្កនូវអគ្គីភ័យគ្រប់ពេលវរលា ប្រសិនបើយើងធ្វេសប្រហែសនោះ.។
បច្ច័យ គ្រឿងឧបភោគបរិភោគ ដល់ម្ចាស់ផ្ទះរួមមាន ៖ ថវិការចំនួន ២.១០០.០០០រៀល អង្ករចំនួន ១៥០គីឡូក្រាម មី ០៦កេស ទឹកត្រី ០១យួ និងសម្ភារៈ ប្រើប្រាស់ផ្ទះបាយមួយចំនួនផងដែរ ៕