ភ្នំពេញ៖ជនជាតិចិន២ក្រុមមួយក្រុមអង្គុយផឹកសុីមានគ្នា៦នាក់រីឯមួយក្រុមទៀតអង្គុយផឹកសុីទល់មុខគ្នាមានគ្នាប្រហែលជាជិត១០នាក់បានឈ្លោះប្រកែកគ្នាបង្កហឹង្សាដាក់គ្នាធ្វើឲ្យមានការភ្ញាក់ផ្អើលពេញផ្លូវវាយត្រូវបុរសម្នាក់ជាជនជាតិចិនបណ្តាលអោយរងរបួសដៃ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១នឹង៤៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី២៧ខែមេសាឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ១៥៤នៅចំណុចហាងយីហោ(ម៉ៅឃៀកនៅកម្ពុជាជាក្រុមហ៊ុនខ្សែកាបនឹងអុបទិច)ស្ថិតនៅក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍សូមមិនបញ្ចេញឈ្មោះបានអោយដឹងថាមុនពេលកើតហេតុខាងលើនេះគេបានឃើញក្រុមជនជាតិចិនចំនួន២ក្រុមមួយក្រុមមានគ្នាជិត១០នាក់អង្គុយផឹកសុីនៅមុខហាងលើផ្លូវលេខ១៥៤នឹងមួយក្រុមទៀតមានគ្នាជាង៦នាក់ក៏អង្គុយផឹកនៅមុខហាង(ម៉ៅឃៀកនៅកម្ពុជាជាក្រុមហ៊ុនខ្សែកាបនឹងអុបទិច)ប៉ុន្តែជនជាតិចិនដែលអង្គុយផឹកមុខហាងអុបទិចនោះបានដើរទៅជល់កែវគ្នាជាមួយនឹងភាគីម្ខាងទៀតហើយពេលភ្លាមៗនោះមិនដឹងជាទាក់ពាក្យសំដីជាមួយនរណាក្នុងចំណោមអ្នកផឹកសុីនោះទេបានជាភាគីម្ខាងដែលមានគ្នាជាង១០នាក់ពួតគ្នាវាយជនជាតិចិនដែលមានគ្នា៦នាក់បណ្តាលអោយបាក់កៅអីចំនួនមួយនឹងរបួសដៃម្នាក់ហើយភាគីបង្កបានរត់គេចខ្លួនបាត់ស្រមោលរីឯខាងជនរងគ្រោះក៏មិនបានដាក់ពាក្យប្តឹងអីនោះទេ។

ក្រោយពេលកើតហេតុខាងលើនេះជនរងគ្រោះដែលត្រូវបានរងរបួសត្រូវបានមិត្តភ័ក្រដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យដែលនៅក្បែរនឹងកន្លែងកើតហេតុតែម្តង៕