ខេត្តកំពង់ឆ្នាំងះ
ថវិការបេឡាមរណះសង្គ្រោះចំនួន៨លានរៀលត្រូវបានប្រគល់ជូនផ្ទាលើដៃគ្រួសារអតីតយុទ្ធជនកម្ពុជា 2គ្រួសារនៅក្នុងស្រុកទឹកផុសនិងស្រុករលាប្អៀខេត្តកំពង់ឆ្នាំង ។ការចុះនាំយកថវិការបេឡាមរណះសង្គ្រោះនេះធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទូថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ។

ដឹកនាំដោយ លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិខេត្ត  តំណាង ឯកឧត្តម ឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង  រួមជាមួយ លោក ឃូ សុផាន មេបញ្ជាការរងសឹករងខេត្ត  និងក្រុមការងារ សអក ថ្នាក់ ក្រុង បានចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និងនាំយកនូវថវិកាបេឡាមរណសង្គ្រោះ ចំនួន ៨,០០០,០០០ រៀល រួមជាមួយសាររំលែកទុក្ខ ជូន ៖
១. លោក ប្រាក់ សំអែម ត្រូវជាកូនរបស់សព សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាឈ្មោះ ឈិត យាង ប្រភេទគ្រួសារពលី ID( SC91000060 ) ទទួលមរណ ភាព នៅភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ។
២. លោក ណុប គន្ធី ត្រូវជាកូនរបស់សព សមាជិក សមាគមអតីតយុទ្ធជនកម្ពុជាឈ្មោះ អ៊ី សំអ៊ន ប្រភេទគ្រួសារពលី ID (SA12003344) ទទួលមរណភាពនៅភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។

ក្នុងឱកាសនោះផងដែលក្រុមការងារបានធ្វើការផ្សព្វផ្សាយអំពី ជំងឺកូវិដ១៩  ដោយពន្យល់ណែនាំដល់បងប្អូនអំពីវិធីការពារ និងអនាម័យ ជៀសវាងការចម្លងពីម្នាក់ទៅម្នាក់ទៀត ។

នៅបញ្ចប់ពិធីនេះផងដែរ ក្រុមគ្រួសាររបស់សព បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច តេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស សូមអោយសម្តេច មានសុខភាពល្អបន្តដឹកនាំប្រទេសកម្ពុជា ជារៀងរហូត និងសូមអរគុណដល់ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី , ឯកឧត្តអភិបាលខេត្ត,ឯកឧត្តម ធន ធឿន ប្រធានសមាគមអតីត យុទ្ធជនកម្ពុជាខេត្ត រួមជាមួយក្រុមការងារ សូមជួបប្រទះពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ ។