ភ្នំពេញ៖ ផ្ទះល្វែងមួយកន្លែងដែលមានលក់និងជួសជុលទូរស័ព្ទត្រូវបានអគ្គីភ័យឆាបឆេះបង្កកាខូចខាតស្ទើរតែទាំងស្រុងរួមទាំងទូរស័ព្ទដៃចំនួន៥០០គ្រឿង ព្រមទាំងទ្រព្យសម្បត្តិ លុយកាក់ផងដែរ។ចំណែកឯមូលហេតុនៃការឆាបឆេះនោះផ្ដើមចេញពីកូនប្រុសម្ចាស់ផ្ទះអាយុ៥ឆ្នាំម្នាក់ដែកកេះដែកកេះដុតក្រដាស់លេងនៅក្នុងបន្ទប់ឡៅតឿខណៈដែលឪពុកម្ដាយរវល់តែដេកនៅជាន់ផ្ទាល់មិនបានចាប់អារម្មណ៍។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលម៉ោង១២និង៤០នាទី រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅក្នុងភូមិតាកេរ សង្កាត់កំបូល ខណ្ឌកំបូល ។ម្ចាស់ខាងលើឈ្មោះព្រំ ចន្ថា ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរជួសជុលនិងលក់ទូរស័ព្ទដៃ។
បុរសខាងលើបាននិយាយថា នៅមុនពេលកើតហេតុកូនប្រុសគាត់ម្នាក់ឈ្មោះព្រំ សុខហេង អាយុ ៥ឆ្នាំ បានឡើងទៅលេងនៅលើឡៅតឿចំណែកគាត់និងប្រពន្ធបានដេកនៅនៅជាន់ផ្ទាលដី លុះដល់ពេលកើតហេតុកូនប្រុសបានយកកេះដែកកេះដុតក្រដាស់លេង។បណ្ដាលឲ្យឆាបឆេះពូកនិងសម្ភារៈប្រើប្រាស់ផ្សេងទៀតនៅក្នុងបន្ទប់ឡៅតឿ ហើយឆេះរាលពេញក្នុងផ្ទះយ៉ាងឆាប់រហ័សតែម្ដង ប៉ុន្តែភ្លាមៗនោះកូនប្រុសគាត់ម្នាក់នោះបានរត់ចុះក្រោមរួចទើបមិនបណ្ដាលឲ្យមានគ្រោះថ្នាក់កើតឡើងដល់ជីវិតឬរបួសដោយសារតែរលាកភ្លើងឡើយ។
ប្រភពដដែលបានបន្តថា នៅក្នុងហេតុការណ៍នោះគាត់រួមជាមួយអ្នកជិតខាងបាននាំគ្នាពន្លត់ដែរតែមិនរលត់ឡើយ រហូតមានការជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យ ប៉ុន្តែទ្រព្រសម្បត្តិនៅក្នុងនោះរួមមានទូរស័ព្ទដៃប្រហែលចំនួន៥០០គ្រឿង ,,ពូក១តម្លៃជាង៣០០ដុល្លារ, កាតគ្រីម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១១មួយគ្រឿង រួមជាមួយគ្រឿងបន្លាស់ទូរស័ព្ទជាច្រើន និងលុយកាក់ និងសម្ភារៈប្រើប្រាស់ដ៏ទៃទៀត ព្រមទាំងសម្លៀកបំពាក់ផងត្រូវភ្លើងឆេះអស់។
សមត្ថកិច្ចបានឲ្យដឹងថា នៅពេលមានអគ្គីភ័យកើតឡើងកម្លាំងនគរបាលប៉ុស្តិ៍និងខណ្ឌកំបូលបានចេញអន្តរាគមន៍ហើយក៏មានរថយន្តពន្លត់អគ្គីភ័យច្រើនគ្រឿងចេញទៅបាញ់ពន្លត់រហូតដល់រលត់ទៅវិញទាំងស្រុង ហើយមិនបានរាលដាលដល់ផ្ទះដ៏ទៃទៀតឡើយព្រោះផ្ទះមួយនេះស្ថិតនៅដាច់ឆ្ងាយពីគេ៕