ភ្នំពេញ​៖ ជន​សង្ស័យ​ម្នាក់​បាន​ខ្ចី​ម៉ូតូ​មិត្តភ័ក្ដិ​របស់​ខ្លួន​ តែ​មិន​អោយ​ តែបាន​លួច​យក​ ហើយ​បំរុងយក​ទៅ​លក់​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​តាម​រក​ឃើញ​ នាំ​គ្នា​វាយ​រង​របួស​បែក​មុខ​បែក​មាត់​ឃាត់​បាន​២នាក់​ បង្ក​អោយ​មាន​ការ​ ភ្ញាក់ផ្អើល​ កាល​ពី​វេលា​ម៉ោង​ ៥នឹង​៣០នាទី​យប់​ថ្ងៃ​ទី​ ១៩ខែ​មេសា​ឆ្នាំ​២០២០​នៅ​តាម​ បណ្តោយ​ផ្លូវ​ ជាតិ​លេខ​៤​ ដែល​ស្ថិត​នៅ​ ខាង​មុខ​ បុរី​ ពិភព​ថ្មី​ កំបូល​ សង្កាត់​ កន្ទោក​ ខណ្ឌ​កំបូល​រាជធានី​ភ្នំពេញ​ ។

ជន​សង្ស័យ​ នាក់​លួច​ឈ្មោះ​ស្រេង​  សុខ​ម៉េង​ អាយុ​១៨  មុខ​របរ​នៅ​ផ្ទះមាន​ ស្រុក​កំណេីត​ នៅ​ភូមិ​ ព្រែក​ថ្មី​ ឃុំ​ជ្រោយ​តាកែវ​ស្រុកោះធំ​ខេត្ត​កណ្តាល​​ ។ ចំណែក​ជន​សង្ស័យ​ម្នាក់​ទៀត​ ឈ្មោះ​សេង​ ​គីមស្រៀង​ អាយុ​ ២០​ មុខ​របរ​លក់​ខោ​អាវ​ តាម​អនឡាញ​ ស្នាក់​នៅទឹក​ថ្លា​ សង្កាត់​​ទឹក​ថ្លា​ខណ្ឌ​សែន​សុខ​មាន​ស្រុក​កំណើត​នៅ​ ភូមិ​ សំរោង​​ ឃុំមុខដា​ ស្រុក​ រមាស​ហែក​ខេត្ត​ ស្វាយ​រៀង​ ។
ម៉ូតូ​ដែល​ ជន​សង្ស័យ​ លួច​ម៉ាក​ ហុងដា​ បុីតពណ៌​ក្រហម​លាយ​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1GQ.5448 ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រងគ្រោះ​ ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​ បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កេីត​ហេតុ​ នៅ​ថ្ងៃទី​១២ខែមេសា​ឆ្នាំ​២០២០​ ដែល​ស្ថិត​នៅ​ខាង​មុខ​បន្ទប់​ជួល​ជន​រងគ្រោះ​ស្ថិត​នៅ​ ​សង្កាត់​ឫស្សី​កែវ​ខណ្ឌ​ ឫស្សី​កែវ​រាជធានី​ភ្នំពេញ​ខណៈ​ដែល​​​ ជន​រងគ្រោះ​ ទុក​នៅ​ខាង​មុខ​បន្ទប់​ ហើយ​ជន​សង្ស័យ​ ជា​មិត្តភ័ក្ដិស្គាល់គ្នា​ តែ​មិន​ស្និទ្ធស្នាល​  ហេីយ​នៅ​ពេល​នោះជន​រង​គ្រោះ​ទុក​មុខ​បន្ទប់​​ ហើយ​ជន​សង្ស័យ​ បាន​ស្រែក​ ខ្ចី​ម៉ូតូ​ជន​រងគ្រោះ​ថា​យក​ទៅ​បញ្ចាំ​ទូរសព្ទ​ ដោយ​ជន​រងគ្រោះ​នៅ​ក្នុង​បន្ទប់​ បាន​ស្រែក​តប​ថា​ អត់​អោយ​ទេ​ ហេីយ​ជន​សង្ស័យ​ ឃេីញ​សោម៉ូតូ​នៅ​ កន្ទ្រក់​ម៉ូតូ​ បាន​លួច​យក​ ហេីយ​ គេច​ខ្លួន​បាត់​ស្រមោល​ ។ ប្រភព​ពត៌មាន​បាន​បញ្ជាក់​ទៀត​ថា​ ខណៈ​ពេល​ភ្លាមៗ​នោះ​​ ជន​សង្ស័យ​ខាង​លើ​ បាន​យក​ម៉ូតូ​ទៅ​ឯស្រុក​ កំណើត​របស់​ខ្លួន​ ហេីយ​បាន​អួត​គេ​ឯង​នៅ​ក្នុង​ភូមិ​ថា​ ម៉ូតូ​ខាង​លើ​ ខ្លួន​ទេីប​ទិញ​ថ្មី​ ហេីយ​ខណៈ​នោះ​ដែរ​ ជួន​ពេល​ ជន​រងគ្រោះ​បាន​នាំគ្នា​ទៅ​រក​មេីល​ នៅ​ឯ​ស្រុក​របស់​ជន​សង្ស័យ​ខាង​លើ​ បាន​ជិត​ម៉ូតូ​គេច​ខ្លួន​បាត់​ ។

លុះ​នៅ​ថ្ងៃ​កេីត​ហេតុ​ ជន​សង្ស័យ​ម្នាក់​បាន​នាំ​ជន​សង្ស័យ​ម្នាក់​ទៀត​ ថា​យក​ម៉ូតូ​ទៅ​លក់​ នៅ​ម្តុំ​ឃ្លាំង​រំសេវ​ ហេីយ​ដោយ​ម្ចាស់​ហាង​មិន​ព្រម​ទិញ​ ជន​សង្ស័យ​ខាង​លើ​ បាន​ឌុប​មិត្តភ័ក្ដិ​ម្នាក់​ ថា​ទៅ​ជួប​សង្សារ​ នៅ​ម្តុំ​បុរី​ពិភព​ថ្មី​ កំបូល​ ស្រាប់​តែ​ជន​រងគ្រោះ​ឃេីញ​ម៉ូតូ​រួម​នឹង​ជន​សង្ស័យ​២នាក់​ខាងលើ​ ស្រាប់​តែ​នាំ​គ្នា​ឃាត់​វាយ​បណ្តាល​ឲ្យ​ ជន​សង្ស័យ​ប៉ោង​មុខ​ នឹង​ជន​សង្ស័យ​ដែល​រួម​ដំណើរ​ម្នាក់​ទៀត​ បែកមុខ​ ទេីប​សមត្ថកិច្ច​ នគរបាល​នាំ​ជន​សង្ស័យ​នឹង​ជន​រងគ្រោះ​ មក​សួរ​នាំ​ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ កន្ទោក​ ភ្លាម​ៗ​ផង​ដែរ​ ។

ក្រោយ​ពេល​កេីត​ហេតុ​ បន្ទាប់​ពី​សមត្ថកិច្ច​សួរ​នាំ​ ដោយ​ករណី​ខាងលើ​ កេីត​ហេតុ​នៅ​ សង្កាត់​ ឫស្សី​កែវ​ ខណ្ឌ​ឫស្សី​កែវ​ សមត្ថកិច្ច​នគរបាល​ ប៉ុស្តិ៍​ កន្ទោក​បាន​ប្រគល់​អោយ​នគរបាល​ ខណ្ឌ​ឫស្សី​កែវ​ដេីម្បី​ចាត់ការ​តាម​និតិវិធី​បន្ត​ ។