ស្ទឹងត្រែង៖ ជនជាតិដើមភាគតិចកវ៉ែតចំនួន០២នាក់ត្រូវបានសត្វខ្លាឃ្មុំក្រញាំ និងខាំបណ្តាលអោយរងរបួសធ្ងន់នៅក្នុងព្រៃខណៈពួកកំពុងចូលទៅបេះផ្លែសំរ៉ងកាលពីថ្ងៃទី០៧មេសា២០២០ស្ថិតនៅចំណុចភ្នំកានូមក្នុងភូមិសាស្រ្តភូមិគិរីវង្សាលើ ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។


សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះទាំងពីរដែលសត្វខ្លាឃ្មុំខាំ១.មានឈ្មោះ អេន ញ៉ាំ ភេទប្រុស អាយុ២២ឆ្នាំ ជាជនជាតិដើមភាគតិចកាវ៉ែត រងរបួសធ្ងន់ដងខ្លួននិងផ្ទៃមុខ ទី២ឈ្មោះ អើយ រ៉េ ភេទប្រុស អាយុ២៩ឆ្នាំ ជាជនដើមភាគតិចកាវ៉ែត រងរបួសធ្ងន់ផ្ទៃមុខ។ អ្នកទាំង២រស់នៅភូមិគិរីវង្សាលើ ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

យោងតាមរបាយការណ៏របស់សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុដែលនាំអោយជនរងគ្រោះទាំង២នាក់មានគ្រោះថ្នាក់បែបនេះគឺដោយសារតែជនរងគ្រោះបាននាំគ្នាទៅបេះផ្លែសំរ៉ងនៅលើភ្នំខាងលើ ហើយក៏ប្រទះឃើញសត្វខ្លាឃ្មុំមួយក្បាលដែលមានកូនតូច ស្ទុះរត់មករកពួកគេនិងបានក្រញាំ ខាំ បណ្តាលអោយរងរបួសធ្ងន់ទាំង២នាក់តែម្តង។

បច្ចប្បន្នជនរងគ្រោះទាំង២នាក់ត្រូវបានបញ្ជូនទៅកាន់មណ្ឌលសុខភាពស្រុកសៀមប៉ាងនិងបានបញ្ជូនបន្តទៅកាន់មន្ទីពេទ្យបង្អែកខេត្តស្ទឹងត្រែងដើម្បីជួយសង្គ្រោះ។

ឡុងកាន់សំនៀង