ខេត្តប៉ៃលិន ៖ យោងតាមរបាយការណ៍នៃស្នងការនគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា កាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ មានភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្តាក់មួយករណី បណ្តាលអោយប៉ើងដំបូលផ្ទះប្រជាពលរដ្ឋចំនួន៦៧ផ្ទះ និងរបើកដំបូលសាលាសង្កាត់០១ខ្នង រលំស្លាកគណបក្ស ប្រជាជនកម្ពុជា១ផ្ទាំងធំ ។
ខ្យល់កន្ត្រាក់នេះ បានធ្វើឱ្យរលំដើមឈើកាត់ផ្លូវ និងដាច់ខ្សែភ្លៀងអគ្គិសនីផងដែរ ។
របាយការណ៍បានឱ្យដឹងទៀតថា នៅក្នុងក្រុងប៉ៃលិន រងការខូចខាតចំនួន០៧ខ្នងផ្ទះ៖
ទី១. ឈ្មោះ យឹម សាមេត ភេទស្រី អាយុ៤៧ឆ្នាំ ផ្ទះទំហំ៥x១១ម៉ែត្រ ខូចខាតដំបូលស័ង្កសី ប្រហែល៥០% ។២. ឈ្មោះ ព្រុំ សុីថា អាយុ៦២ឆ្នាំ ភេទប្រុស ផ្ទះទំហំ៧x៨ម៉ែត្រ ខូចខាតដំបូលទាំងស្រុង ។ ៣. ឈ្មោះ ថា ស្រីម៉ៅ ភេទស្រី អាយុ៣១ឆ្នាំ រោងលក់ចាប់ហួយ ៣x៥ម៉ែត្រ របើកស័ង្កសី ចំនួន៣សន្លឹក និង ផ្ទះទំហំ ៦x៩ម៉ែត្រ ខូចខាតសុីប្រូចំនួន៦សន្លឹក ។ ៤. ឈ្មោះ កាន់ គា ភេទប្រុស អាយុ៥៦ឆ្នាំ ខូចខាតរោងលក់ បបរប្រក់ស័ង្កសី ទំហំ២x៣ម៉ែត្រ ខូចខាតទាំងស្រុង ។
ទី៥. ឈ្មោះ មុំ ចាន់លីន ភេទស្រី អាយុ៣២ឆ្នាំ ផ្ទះទំហំ៥x៦ ម៉ែត្រ របើកដំបូលស័ង្កសីទាំងស្រុង ។
៦. ឈ្មោះ មុំ ដា ភេទប្រុស អាយុ៥៤ឆ្នាំ ផ្ទះទំហំ៥x៧ម៉ែត្រ របើកដំបូលសុីប្រូ ប្រហែល៥០% ។
៧. សាលាសង្កាត់បរយ៉ាខា បណ្តាលអោយខូចខាតក្បឿងប្រហែល៥០សន្លឹក និងរលំស្លាក គណៈបក្សប្រជាជនកម្ពុជា ចំនួន១ផ្ទាំងធំ ។ ហើយនឹងរលំដើមឈើកាត់ផ្លូវ ដាច់ធ្លាក់ខ្សែភ្លើងអគ្គិសនី នៅផ្លូវជាតិលេខ៥៧ ក្នុងភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន បណ្តាលឱ្យស្ទះរថយន្តជិត១ម៉ោង ។
ចំណែកនៅស្រុកសាលាក្រៅចំនួន៦០ខ្នងផ្ទះ ៖ ក្នុងឃុំស្ទឹងកាច់ ចំនួន០៣ខ្នងផ្ទះ ក្នុងឃុំអូរអណ្ដូង ចំនួន០៥ខ្នងផ្ទះ និងនៅក្នុងឃុំស្ទឹងត្រង់ ចំនួន៥២ខ្នងផ្ទះ តែមិនបណ្តាលឱ្យរងរបួសនរណាម្នាក់ទេ ៕