ភ្លៀងធ្លាក់កក់ខែជាច្រើនមេបង្កអោយប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងទន្លេមេង្គស្ថិតនៅភូមិព្រែកស្ដី ឃុំព្រះអណ្ដូងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមបានបង្ខំចិត្តរុះរើផ្ទះជាបន្ទាន់ដោយសារគាត់ភ័យខ្លាចប្រេះដីក្រោមផ្ទះរបស់ពួកគាត់
ភ្លៀងធ្លាក់កក់ខែជាច្រើនមេស្ទើរគ្របតណ្តប់ទទូទាំងខេត្តកំពង់ចាម ជាពិសេសនៅតំបន់វាលទំនាបបានហូរចូលទៅទន្លេវិញបង្កអោយប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងទន្លេមេង្គ ស្ថិតនៅភូមិព្រែកស្ដី ឃុំព្រះអណ្ដូងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម បានបង្ខំចិត្តរុះរើផ្ទះជាបន្ទាន់ដោយសារគាត់ភ័យខ្លាច ពេលភ្លៀងធ្លាក់ខ្លាំងបណ្ដាលអោយប្រេះដីក្រោមផ្ទះរបស់ពួកគាត់។
ក្រោយពីទទួលព័តមានពីប្រជាពលរដ្ឋភ្លាមនាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ លោកទុន ណេត អភិបាលនៃគណ:អភិបាលស្រុកស្ទឹងត្រង់ និងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក ខេត្ត និងជាប្រធានក្រុមការងារចុះជួយឃុំព្រះអណ្ដូង បានចុះត្រួតពិនិត្យមើលប្រជាពលរដ្ឋនៅភូមិព្រែកស្ដី ឃុំព្រះអណ្ដូង ដែរបានរុះរើផ្ទះដោយសារគាត់ភ័យខ្លាច ពេលភ្លៀងធ្លាក់ខ្លាំងបណ្ដាលអោយប្រេះដីក្រោមផ្ទះ។បើយោងតាមការបញ្ជាក់ពីក្រុមការងារទំហុំដែលបាក់ប្រេះ មានប្រវែង ២១០ម៉ែត្រនិងទទឹងពីច្រាំងទន្លេជាមធ្យមប្រវែង២០ម៉ែត្រចំនួន៥ខ្នងផ្ទះ។
ក្នុងឱកាសនោះ ក្រុមការងារចុះជួយឃុំបានឧបត្ថម្ភ ប្រជាពលរដ្ឋចំនួន ០៥គ្រួសារដែលរុះរើផ្ទះរួច ក្នុងមួយគ្រួសារទទួលបាន៖ ថវិកាចំនួន ២០០០០០៛- អង្ករចំនួន ២៥គីឡូក្រោមសរុបអស់ថិវិកា ចំនួន ១លានរៀល។