( ត្បូងឃ្មុំ ):
ឯកឧត្តម ពាង ណារិទ្ធិ អភិបាលរងខេត្តត្បូងឃ្មុំដឹកនាំក្រុមការងារចុះដាំកូនសណ្ដាន់ស្ថិតនៅក្នុងភូមិសាស្ត្រទួលកណ្ដោល ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ ។

លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារបានអោយដឹងថា ការដាំកូនសណ្ដាន់នេះ គឺក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម ជា សុផារា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយ៍កម្ម និងសំណង់ ក្នុងចក្ខុវិស័យបំរើបំរាស់ផលប្រយោជន៍ សំរាប់ត្រីពងកូននៅរដូវវស្សា ពលរដ្ឋនេសាតរួចបេះស្លឹកត្រួយឬផ្លែសណ្ដាន់នេះទៅធ្វើជាម្ជូរសំរាប់ស្លបានតែម្ដង និងក្នុងទិសដៅអភិរក្សព្រៃរនៀមមិនអោយបាត់បង់ ។

លោក សយ ទូច បន្តថា ឯកឧត្តមមានចក្ខុវិស័យថា និងអភិវឌ្ឍន៍ប្រែក្លាយតំបន់ព្រៃរនាម ជំរកត្រីពងកូន ដីសើមមួយនេះ អោយក្លាយទៅជាកន្លែង អភិរក្សបរិស្ថានវិទ្យាសាស្ត្រអេកូទេសចរណ៍ និងជាទីពិសោធន៍ ជីវ:ចំរុះរបស់ខេត្តត្បូងឃ្មុំ សំរាប់កូនខ្មែរជំនាន់ក្រោយៗទៀតសិក្សាស្រាវជ្រាវធ្វើកម្មសិក្សាផងដែរ ។

លោក សយ ទូច បន្ថែមថា ការដាំកូនសណ្ដាន់នេះនៅលើផ្ទៃដី ១០០ ហិកតា ក្នុងគម្រោង ជិត ១.០០០ ហិកតា ប្រើប្រាស់កូនសណ្ដាន់រាប់ម៉ឺនកូនសម្រាប់ដផងដែរ ៕