កោះកុង៖ ករណីនេះបានកេីតឡេីង នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១១:១៥ នាទីថ្ងៃត្រង់ នៅចំនុចវាលតាភូ ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ។
សពរងគ្រោះមានឈ្មោះ ស៊ឹម សេន ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិ-ឃុំកើតហេតុខាងលើ តាមការបំភ្លឺរបស់ក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះ មានជំងឺប្រចាំកាយ លេីសឈាម និងធ្លាប់បញ្ជូនទៅសង្គ្រោះបន្ទាន់ ៣ ដងមកហើយ ហើយនៅថ្ងៃនេះ ក៏ងងឹតមុខដេីរដួលទៅនឹងដី បណ្តាលឲ្យស្លាប់ ។
ក្រោយពីបានទទួលពត៌មាន កម្លាំងប៉ុស្តិ៍រដ្ឋបាលត្រពាំងរូង និងកម្លាំងជំនាញអធិការដ្ឋាន ក្រោមការដឹកនាំលោក វរសេនីយ៍ទោ សៀង ហ៊ អធិការ ដោយមានការចូលរួមពីក្រុមគ្រូពេទ្យមណ្ឌលសុខភាពត្រពាំងរូង និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ បានចុះទៅដល់កន្លែងកើតហេតុខាងលើ ពិនិត្យឃើញថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារខ្យល់គរ ដើររអិលដួលស្លាប់ ពិតប្រាកដមែន។
បច្ចុប្បន្ន កម្លាំងជំនាញយើង បានធ្វើកំណត់ហេតុ ប្រគល់អោយទៅឲ្យសាច់ញាតិក្រុមគ្រួសារសព ធ្វើបុណ្យតាមប្រពៃណី នៅភូមិ០៤ សង្កាត់ដងទង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។