ខេត្តស្វាយរៀង៖យ៉ាងហោចណាស់មនុស្សម្នាក់បានរងរបួសធ្ងន់និង២នាក់ទៀតរងរបួសស្រាលដោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្នបើកបរវ៉ាជែងខាងស្តាំប៉ះដៃចង្កូតម៉ូតូមួយគ្រឿងបណ្តាលដួលរងរបួសធ្ងន់ស្រាល់តែម្តង។

ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង១៩ៈ៣០នាទីយប់ថ្ងៃទី ២០ ខែ មេសា ឆ្នាំ 2020នៅត្រង់ចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិ ព្រៃទទឹង ឃុំ ប្រសូត្រ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ។

យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពែលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាកហុងដាc១២៥ ពណ៌ខ្មៅ សេរីឆ្នាំ201៥ផ្លាកលេខ ស្វាយរៀង ១I៩១៨១ធ្វើដំណើរពីទិសដៅពីត្បូងទៅជើង(មិនពាក់មួកសុវតិ្តភាព)បើកបរដោយឈ្មោះ  វង់ ភក្ត្រា ភេទប្រុស អាយុ19ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ ជាងផ្សារដែក រស់នៅភូមិ ថ្នល់កែង ឃុំ កណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងរងបួសធ្ងន់និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ណំ សុធី ភេទប្រុសអាយុ ៤០ឆ្នាំ មុខរបរផ្សារដែករងរបួសស្រាល(មិនពាក់មួកសុវត្ថិភាព)មានទីលំនៅជាមួយគ្នា។

ប្រភពបានបន្តទៀតថា៖លុះមកដល់ចំនុចកើតហេតុខាងលើបានវ៉ាជែងខាងស្តាំប៉ះដៃចង្កូតម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ផ្លាកលេខ ស្វរ1H៨៩៥០ ធ្វើដំណើរពីទិសដៅពីត្បូងទៅជើងស្រប់ទិសគ្នា បើកបរដោយឈ្មោះ ញ៉ែម មករាភេទ ប្រុស អាយុ៣៤ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិកររស់នៅភូមិព្រែទទឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង រងស្រាល(មិនពាក់មួកសុវត្តិភាព)បណ្តាលអោយដួលរងរបួសធ្ងន់និងស្រាលទាំំង៣នាក់។

ចំណែកមធ្យោបាយធ្វើដំណើរទាំងពីរបានយកមក រក្សាទុកនៅប៉ុស្ដិ៍នគរបាលប្រសូតិដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ មូលហេតុៈ អ្នកបើកម៉ូតូហុងដាឌ្រីមសេរីឆ្នាំ២០១៥វ៉ាជែងខាងស្តាំខ្វះការប្រុងប្រយ័ត្ន។