ស្ទឹងត្រែង៖ប្រជាកសិករដែលប្រកបរបរដាំដំណាំពោតនៅតាមច្រាំងទន្លេ ខេត្តសឹ្ទងត្រែងនៅក្នុងឆ្នាំនេះបានត្អូញត្អែថាចាប់តាំងផ្អើលមានជំងឺកូវីដ១៩មក ធ្វើអោយទីផ្សារនៃតម្លៃពោតមានការធ្លាក់ចុះដែលពួកគាត់ធ្លាប់លក់ពោត១ផ្លែបានក្នុងតម្លៃ៧០០រៀល ឥឡូវ១ផ្លែលក់បានត្រឹមតែ៥០០រៀលប៉ុណ្ណោះ។
មុខរបរដាំដំណាំពោតដែលប្រជាកសិករដាំភាគច្រើនដាំនៅតាមច្រាំងទន្លេស្ថិតនៅក្នុងភូមិខេចំណុះអោយភូមិខាំផាន់សង្កាត់សាមគ្គី ក្រុងខេត្តសឹ្ទងត្រែង ។
ប្រជាកសិករឈ្មោះ ដែន ជា រស់នៅភូមិខាំផាន់ជាម្ចាស់ចំការពោត នៅថ្ងៃទី១៩មេសា២០២០នេះបានអោយដឹងថាក្នុងការដាំដំណាំពោត” គឺមិនពិបាកដាំដូចជាដំណាំផ្សេងៗនោះទេពោលគឺ សំខាន់ភ្ជួររាស់ដីឲ្យបានម៉ត់ស្អាតល្អ រួចជីករណ្តៅជាជួរៗ ដាក់គ្រាប់ដាំកប់ដីពីលើ រួចហើយនោះ អស់រយៈពេល២ខែ១០ថ្ងៃ ទើបប្រមូលផលបាន ក៍ប៉ុន្តែគួរឲ្យស្តាយ កាលនៅពីមិនទាន់ផ្ទុះជំងឺកូវីដ-១៩នេះ ធ្លាប់លក់ពោត១ផ្លែ បានតម្លៃ៧០០រៀល ឥឡូវនេះធ្លាក់ថ្លៃចុះ ក្នុង១ផ្លៃលក់បានត្រឹមតែ៥០០រៀលប៉ុណ្ណោះ។មេភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងខេត្តសឹ្ទងត្រែង លោក អន ជួន បានប្រាប់ប្រជាពលរដ្ឋរស់នៅក្នុងភូមិខេ ចំណុះឲ្យភូមិខាំផាន់ ខាងលើនោះប្រមាណជាង៣០០គ្រួសារ ចំពោះអ្នកដែលមានដីដាំដំណាំពោត ត្រសក់ សណ្តែកគួរ ស្ពៃចង្កឹៈ ផ្កាខាត់នា ប៉ិគួក ជាដើមនោះ ដែលនៅតាមច្រាំងទន្លេ ដែលប្រកបមុខរបនេះ មានប្រមាណជា៣០គ្រួសារប៉ុណ្ណោះ ។
លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅជាប់ និងផ្លូវជាតិនេះ ភាគច្រើន គេនិយមចូលចិត្តបង្កង្កើនផល ដូចជា ដាំដំណាំស្វាយចន្ទី ដាំកែវរមៀត ដាំមាន ដាំតាង៉ែន និងកៅស៊ូ ជាដើមនោះ មានប្រមាណ៦០ទៅ៧០ភាគរយហើយ ចំពោះអ្នកមានលុយ ក្រៅពីហ្នឹងទៀត គេប្រកបមុខរបផ្សេងៗគ្នា ទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន ។