ព្រះវិហារៈ លោក សំលាង ទ្រី ប្រធាន មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្តព្រះវិហារ បានបញ្ជាក់ឱ្យដឹងនៅ ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២០នេះ ថា ៖ មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្តព្រះវិហារ បាន ថ្វើការ ថែទាំ ផ្លូវថ្នល់ ក្នុង ថ្ងៃ ចូលឆ្នាំ ថ្ងៃទី ៣ ឆ្នាំ ថ្មី ប្រពៃណី ជាតិខ្មែរ ។
ពាក់ព័ន្ធសកម្មភាព ការងារជុសជុលថែទាំ មានដូចជា ៖១. អំពី សកម្មភាព ការងារ ថែទាំ ផ្លូវជាតិ លេខ ៩២( ក្រាល ល្បាយ ថ្មភ្នំ )ដែលមាន ប្រវែង ៨៧ គីឡូម៉ែត្រ ចាប់ពី ព្រំប្រទល់ ខេត្តព្រះវិហារ - ខេត្តស្ទឹងត្រែង ដល់ បន្ទាយ ស្រមោច ។
ក្រុមការងារ បន្ត កៀរ សម្រួល ផ្លូវ និង ថែម ល្បាយ ថ្មភ្នំ សម្រេចបាន លទ្ធផល ៦ គីឡូម៉ែត្រ បន្ថែមទៀត សរុប រួម សម្រេចបាន ប្រវែង ១៤,៨ គីឡូម៉ែត្រ ។
២. អំពី សកម្មភាព ក្រុមការងារ ដំឡើង បង្គោល ភ្លើង ផ្លូវ កោះកែរ និង បន្ត ចាក់ ជើង បង្គោល ភ្លើង បាន ចំនួន ៦ កន្លែង បន្ថែមទៀត សរុប រួម ៤៣ កន្លែង ស្ថិតក្នុង ក្រុង ព្រះវិហារ ខេត្តព្រះវិហារ ។ ៣. អំពី សកម្មភាព ក្រុមការងារ រលាង សម្អាត ផ្លូវ និង បន្ត លាង សម្អាត ផ្លូវ ម្លូព្រៃ ស្ថិតក្នុង ក្រុង ព្រះវិហារ ខេត្តព្រះវិហារ លោកបន្តថា ដោយសារតែអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជារបស់យើង ថាការចូលឆ្នាំប្រពៃណីជាតិ ឆ្នាំនេះតម្រូវមិនឲ្យមានការជួបជុំ ដោយសារតែប្រទេសនៅលើពិភពលោកជាពិសេសមានការរាលដាលដល់ប្រទេសយើងផងដែរ នូវការរាលដាលឆ្លងជម្ងឺកូវិត១៩ហេតុនេះនេះហើយលោកមិនអនុញ្ញាតិឲ្យក្រុមការមន្ទីរសម្រាកទេ តែបើមានពេលសម្រាកបងប្អូនមានការជូបជុំ ហើយនេះក៍វាជាការល្អមួយដែរសម្រាប់សុខភាពបងប្អូនយើងផងដែរ ៕