ប្រធានមន្ទីរ សុខាភិបាលខេត្តកំពង់ចាម ច្រោនចោលព័ត៍មានដែលថាក្នុងខេត្តកំពង់ចាម មានអ្នកជម្ងឺកូវីដច្រើននាក់
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម ច្រោនចោលការបង្ហោះលើបណ្តាញសង្គម ថាក្នុងខេត្តកំពង់ចាម មានអ្នកជម្ងឺកូវីដកើតជាច្រើននាក់ ខណៈបច្ចប្បន្នក្នុងមន្ទីរពេទ្យខេត្តអ្នកជម្ងឺកូវីដបានជាសះស្បើយ និងអនុញ្ញាត្តិឲ្យទៅស្រុកកំណើតវិញហើយ។គិតត្រឹម ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ អ្នកជម្ងឺកូវីដក្នុងខេត្តកំពង់ចាម ជាសះស្បើយអស់ហើយ ទាំងអ្នកជម្ងឺជនជាតិ និងជនជាតិម៉ាឡេស៊ី ដោយក្រុមគ្រូពេទ្យបានចេញលិខិតបញ្ជាក់ពីសុខភាព និងបានអនុញ្ញាត្តិឲ្យវិញត្រឡប់ទៅស្រុកកំណើត វិញហើយ។
តាមបើ លោក គីម ស៊ូភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់ឲ្យដឹងថា ដោយមានការបង្ហោះសារលើបណ្តាញសង្គមតែថា ខេត្តកំពង់ចាម មានអ្នកជម្ងឺកូវីដ ជាច្រើនបានកើតនោះ គឺមិនពិតទេ ដោយនៅក្នុងមន្ទីរពេទ្យ ក៍ដូចតាមបន្ទប់ដាក់ដោយឡែករបស់អាជ្ញាធរខេត្តត្រៀមនោះគឺមិនមានអ្នកជម្ងឺកូវីដស្នាក់នៅពិនិត្យព្យាបាលឡើយ។
លោកប្រធានមន្ទីរ សូមធ្វេីការច្រោនចោលទាំងស្រុង នូវព័ត៍មានដែលបំផុសបំពុលសង្គម ដែលធ្វើដែលធ្វើមជ្ឈដ្ឋានមួយចំនួនយល់ច្រលំ ដូច្នោះលោកប្រធានមន្ទីរ ស្នើសុំបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តការពិនិត្យព្យាបាលពីក្រុមពេទ្យ និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ១៩មួយនេះ។គូសបញ្ជាក់ផងដែរថា ក្នុងខេត្តកំពង់ចាមពុំមានអ្នកជម្ងឺកូវីដ១៩ ដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ឬបន្ទប់ដាក់ដោយឡែកទៀតឡើយ ពោលគឺសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យដែលប្រចាំ ដើម្បីចូលរួមទប់ស្កាត់ បង្ការការពារ នូវការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩តាមមូលដ្ឋា និងសហគមន៍៕