ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សប្រុសចំនួន ៣នាក់បានរងរបួសធ្ងន់ និងខូចខាតមធ្យោបាយផងដែរ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បីផ្សេងៗគ្នាក្នុងថ្ងៃទី១៤.១៥ ខែមេសា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ។
ករណីទី១ ៖ បុរស២នាក់ជិះម៉ូតូដួលបោកផ្ទប់ទៅនឹងថ្នល់ដោយខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់ នៅលើកំណាត់ផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិស្ដុកខ្ទុម ឃុំផ្ទះរុង ស្រុកតាលោកសែនជ័យ លើកទី២ ៖ បុរសម្នាក់ជិះម៉ូតូរេពេញផ្លូវជ្រុលបុករថយន្តធុនធំ បណ្ដាលឲ្យរងរបួសធ្ងន់ ស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ លើកទី៣ ៖ បង្កឡើងដោយបុរសបើកបររថយន្ត ១គ្រឿងម៉ាក តូយ៉ូតា កាមរីឆ្លាម រេចង្កូតបុកបង្កាន់ដៃស្ពានថ្ម បណ្ដាលឲ្យរងការខូចខាតទ្រព្យសម្បត្តិ(រថយន្ត)ខ្លួនឯង និងទ្រព្យសម្បាតិសាធារណៈ(បង្កាន់ដៃស្ពាន)ផងដែរ ស្ថិតក្នុងភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរងរបួស និងរងការខូចខាតមធ្យោបាយខាងលើ សមត្ថកិច្ចជំនាញកំពុងមមាញឹកបន្តនីតិវិធី នេះបើយោងតាមរបាយការណ៍នគរបានមូលដ្ឋាន ៕