ក្មេងស្រីវ័យ ១៦ ឆ្នាំម្នាក់ នៅក្នុងវីដេអូចម្រៀងមួយក្រោមចំណងជើងថា Who Will Love Youមានន័យជាភាសាខ្មែរថា “នរណានឹងស្រលាញ់អ្នក” បានកំពុងធ្វើឱ្យមហាជនកម្ពុជាចាប់អារម្មណ៍ទៅលើទឹកដមយ៉ាងពីរោះនៃសំនៀងជាភាសាអង់គ្លេងរបស់នាង។ មិនតែប៉ុណ្ណោះ ប្រិយមិត្តអ្នកទស្សនាក៏ចាប់អារម្មណ៍ចំពោះមុខមាត់ដ៏ស្រស់ស្អាតរបស់នាង ដែលមានឈាមសម្បុរដូចជាកូនកាត់ខ្មែរផងដែរ។




ម្ចាស់ស្នាដៃបទចម្រៀងមួយបទនេះ មានឈ្មោះថា Ally Rendall ជាកូនកាត់ពីរសាសន៍ ដែលមានម្តាយជាជនជាតិខ្មែរគឺលោកស្រី សាពណ៌ ដែលទស្សនិកជនក៏ធ្លាប់បានស្គាល់ថាជាតារាបង្ហាញម៉ូដជើងចាស់ដ៏មានទេពកោសល្យ និងជាអតីតបវរស្រ្តី ចក្រវាលឆ្នាំ២០១៤ តំណាងកម្ពុជាផងដែរ។ នាងមានឱពុកជាជនជាតិអូស្រ្តាលី គឺលោក ម៉ាត់ធីវ រិនដល ដែលសព្វថ្ងៃកំពុងរស់នៅជុំគ្រូសារលើទឹកដីនៃប្រទេសអូស្ត្រាលី។




អាល់លី អាចនិយាយបានទាំងភាសាខ្មែរ និងអូស្រ្តាលី តាមរយៈការបង្ហាត់បង្រៀនពីម្តាយរបស់នាង។ ស្រីស្រស់រូបនេះ មានសមត្ថភាពពិសេសអាចបកស្រាយបទចម្រៀងយ៉ាងពីរោះ និងនិពន្ធបទភ្លេងដោយខ្លួនឯងផ្ទាល់។ អាល់លី រិនដល ស្រលាញ់ចូលចិត្តវិស័យសិល្បៈ និងកីឡាដូចជាម្តាយរបស់នាងអញ្ចឹងដែរ។
ប្រភពវីដេអូចម្រៀងពីយូធូបឆាណែលៈ BCC