កំពង់ឆ្នាំង ៖
ក្មេងប្រុសម្នាក់ត្រូវភ្លើងឆេះរលាកពេញខ្លួន បណ្តាលអោយររងរបួសសធ្ងន់និងស្ត្រីម្នាក់ផ្សេងទៀតបានរងរបួសស្រាល បន្ទាប់ពីប៊ីដុងសាំង មួយត្រូវបានឆាបឆេះយ៉ាងសន្ធោសន្ធៅឡើងទាំងព្រឹក ។
ហេតុការណ៍ភ្ញាក់ផ្អើលទាំងព្រឹកនេះបានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នៅក្នុងភូមិព្រែកទ្រព្យ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
អធិការនគបាលស្រុកជលគីរីបានអោយដឹងថា ជនរងគ្រោះដែលត្រូវភ្លើងឆាបឆេះនេះត្រូវបានគេស្គាល់ឈ្មោះ គីម សៀក ភេទស្រី អាយុ៣០ឆ្នាំ របួសស្រាល និង ក្មេងប្រុសម្នាក់ទៀត ឈ្នោះ សោម សុផាន់នី ភេទប្រុស អាយុ១២ ឆ្នាំ របួសធ្ងន់ ផងដែរអ្នកទាំង២ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។
ក្រោយពេលកើតហេតុត្រូវបានគេបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពព្រៃគ្រី ។អធិការនគបាលស្រុកជលគីរីបានអោយដឹងថានៅមុនពេលកើតហេតុស្ត្រីដែលជាជនរងគ្រោះខាងលើបានយកប៊ីដុង ដែលមានសាំងពេញនៅក្នុងប៊ីដុង ស្រាប់ យកទៅដាក់ក្បែនិងជើងក្រានកន្លែងដាំបាយដែលមានចំងាយប្រមាណជិត១ម៉ែត្រ ពេលដែលបង្កាត់ភ្លើងដាំបាយនោះក៍ស្រាប់តែភ្លើងឆាបប៊ីដុងសាំង បណ្តាលអោយផ្ទុះឆេះក្មេងប្រុស និង ស្រ្តីនោះតែម្តង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់នៅមណ្ឌលសុខភាពភ្លាមៗផងដែរ ៕