ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសធ្ងន់និងបែកក្បាលជង្គង់ខាងឆ្វេងដោយសារបើកបរម៉ូតូវ៉ាជែងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តដឹកដីបណ្តាលអោយរងរបួសធ្ងន់តែម្តង។
ករណីនេះគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង៩ៈ៥០នាទីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២០នេះនៅលើផ្លូវជាតិលេខ០១ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៦ -១៣៧ស្ថិតក្នុងភូមិ ប្រសូតិ១ ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីមC125 ពណ៌ ខ្មៅ ពាក់ស្លាកលេខស្វ.រ1J-6420បេីកបរដោយឈ្មោះ អឿន ណាន ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិ អង្គស្វាយ ឃុំ ប្រសូតិ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ពាក់មួកសុវត្ថិភាព របួសធ្ងន់ បែកក្បាលជង្គង់ជេីងឆ្វេង ធ្វើដំណើរទិសដៅពីកេីតទៅលិច។
ប្រភពបានបន្តទៀតថា៖លុះមកដល់ចំនុចកេីតហេតុខាងលើក៏បានធ្វើការជែងម៉ូតូមួយគ្រឿងទៀត រួចបានជ្រុលចង្កូតទៅបុកប៉ះនិងរថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ចំណុះ២៤តោន ប្រភេទរថយន្តធុនធំ (បែនដឹកដី) ពណ៍ ទឹកប្រាក់ ពាក់ស្លាកលេខស្វ.រ3B-7888 បេីកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានរត់គេចពីកន្លែងកេីតហេតុបាត់ស្រមោល។
អ្នករបួសបញ្ជួនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងចំណែកមធ្យោបាយទាំងពីរយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។
+មូលហេតុ : ម៉ូតូវ៉ាជែងខ្វះការប្រុងប្រយ័ត្ន។