( ត្បូងឃ្មុំ ):
ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ពលរដ្ឋក្រីក្រងាយរងគ្រោះ នៅគ្រាដែលជំងឺកូវីត១៩ កំពុងរាតត្បាតជាសកល ឯកឧត្តម សន សារាណា តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ បានសំណេះសំណាលសួរសុខទុក្ខ នាំយកអំណោយជាគ្រឿងឧបភោបបរិភោប និងថវិការទៅប្រគល់ជូនដល់តាមខ្នងផ្ទះ ប្រជាពលរដ្ឋំនួន ៩៩២ គ្រួសារ នៅក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងពាំនាំនូវការសួសុខទុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកច្រកម្ពុជា និងឯកឧត្តម វង សូត ប្រធានក្រុមការងារចុះជួយ ស្រុកពញាក្រែក ។
ឯកឧត្តមបានមានអនុសាសន៍ថា ពេលប្រជាជនមានទុក្ខលំបាក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងបានណែនាំដល់មន្រ្តីទាំងអស់ ចុះដោយផ្ទាល់ដើម្បីដោះស្រាយ នូវបញ្ហាផ្សេងៗដែលកំពុងប្រឈម ជាក់ស្តែងនៅពេលនេះដោយមើលឃើញពីទុក្ខលំបាក់ របស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្រុមការងារបាននាំយកនូវអំណោយមួយចំនួន មកចែកជូនបងប្អូន ទោះបីអំណោយនេះតិចតួចមិនអាចជួយ បងប្អូនបានយូអ្វែងក៏ពិតមែន តែវាអាចសម្រួលជីវភាពបានមួយកំរិតផងដែរ ។
ឯកឧត្តមបន្តថា សុំឲ្យបងប្អូនទាំងអស់ចូលរួមទប់ស្កាត់ការរីករាលដាល់នៃជំងឺកូវីត១៩ ដែលជាជំងឺសកល មិនទាន់មានថ្នាំព្យាបាលពិតប្រកដនោះទេ ហើយជំងឺនេះ គឺវាឆ្លងលឿន អាចធ្វើឲ្យយើងស្លាប់បានគ្រប់ពេលវេលាផងដែរ សូមបងប្អូនទាំងអស់ ត្រូវអនាម័យជាប់ប្រចាំ អោយបានញឹកញាប់ ដោយត្រូវពាក់ម៉ាសការពារ មានលាងដៃជាមួយសាប៊ូ ឬទឹកអាល់កុល ត្រូវរក្សាគំលាតឆ្ងាយពីគ្នា និងកាត់បន្ថយការប្រមូលផ្ដុំ ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ។
ម្យ៉ាងទៀត បងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស សូមបន្តតាមដានសុខភាពដោយផ្ទាល់ខ្លួន ប្រសិនមានបញ្ហាសុខភាព សូមទាក់ទងទៅមន្ត្រីសុខាភិបាល អាជ្ញាធរភូមិ/ឃុំ ដែលនៅតាមមូលដ្ឋានរបស់បងប្អូនផ្ទាល់ ដើម្បីពិនិត្យព្យាបាលអោយទាន់ពេលវេលា ។
អំណោយដែលចែកជូនដល់បងប្អូនប្រជាពលរដ្ឋទាំងនោះរួមមាន ក្រមា មី ទឹកស៊ីអ៊ីវ ទឹកត្រី សាប៊ូ ម៉ាស់ និងថវិការមួយចំនួន ៕