កីឡាករជើងខ្លាំងគុនខ្មែរ រឿង សោភ័ណ្ឌ បានយកអំណោយចែកជូនបងប្អូនទីទាល់ក្រ ដែលជួបទុក្ខលំបាក ១០០គ្រួសារ

ស្របពេលដែលកម្មវិធីប្រកួតកីឡាប្រដាល់តាមបណ្តាប៉ុស្តិ៍សង្វៀននានា ត្រូវបានផ្អាកជាបណ្តោះអាសន្នក្តី ដោយសារតែវិបត្តិនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ធ្វើអោយប៉ះពាល់ដល់ជីវភាពអ្នកប្រដាល់គុនខ្មែរយ៉ាងខ្លាំង យ៉ាងណាក្តីក៏កីឡាករ រឿង សោភ័ណ្ឌ ក៏នៅខិតខំចំណាយពេលវេលានិងចំណាយ ថវិកាផ្ទាល់ខ្លួន ធ្វើអំពើល្អក្នុងសង្គម ដោយបានចុះចែកអំណោយដល់ប្រជាជនក្រីក្រចំនួន១០០គ្រួសារ។

ដៃភ្លើង ជើងរន្ទៈ រឿង សោភ័ណ្ឌ បានបង្ហោះសារក្នុងបណ្តាញសង្គមថា” ថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ដែល បានយកអំណោយចែកជូនបងប្អូនទីទាល់ក្រ ដែលគាត់ជួបទុក្ខលំបាកយកមកចែក100 គ្រួសារ ក្នុង1នាក់អង្ករ 10 គីឡូ មី25 កញ្ចប់ត្រីខ 1 យួរ ទឹកត្រីមួយយួរ។ ទោះវាតិច តែខ្ញុំសប្បាយចិត្តដែលបានជួយបងប្អូនដែលជួបទុក្ខលំបាក ជាចុងក្រោយសូមជូនពរពុកម៉ែបងប្អូនទាំងអស់ជាឆ្ងាយពីជំងឺ កូរ៉ូណា ទាំងអស់គ្នា សូមបងប្អូនទាំងអស់គ្នា មេត្តាអនាម័យរៀងៗខ្លួន សំណាងល្អ បងប្អូនកម្ពុជាទាំងអស់គ្នា”។

សូមបញ្ជាក់ថា ទោះបីមានការជួបលំបាក ក្នុងគ្រាដែលកម្មវិធីប្រដាល់ត្រូវផ្អាក ប៉ុន្តែកីឡាករ រឿង សោភ័ណ្ឌ នៅតែព្យាយាមធ្វើអំពើល្អតាមលទ្ធភាពរបស់ខ្លួន ដែលនេះជាគំរូដ៏ល្អមួយចំពោះសង្គមជាតិនិងប្រទេសជាតិទាំងមូលផងដែរ។