ស្ទឹងត្រែងៈកសិកររស់នៅភូមិហាងខូបានសង្កាត់សាមគ្គីបានសម្រេចចិត្តបើក
កសិដ្ឋានចិញ្ចឹមសត្វទាជាលើកដំបូងចិញ្ចឹមប្រមាណជាង៥០០០ក្បាលនិង កំពុងស្វែងរកបច្ចេកទេសចិញ្ចឹមនិងវិធីសាស្រ្តថែទាំសត្វទានៅក្នុងខេត្តនេះ។
កសិដ្ឋានចិញ្ចឹមទា នេះគឺស្ថិតភូមិហាងខូបានសង្កាត់សាមគ្កីក្រុងខេត្តស្ទឹងត្រែង។
លោក ស្រី ឡុងស៊ីថា ជាម្ចាស់កសិដ្ឋានចិញ្ចឹមទាបានបញ្ចាក់នៅថ្ងៃទី២១មសា២០២០នេះថា នៅខេត្តស្ទឹងត្រែង មុខរបរចិញ្ចឹមទា មិនសំបូរបែបដូចនៅខេត្តព្រៃវែងទេ ដោយសារតែនៅខេត្តនេះមានលក្ខណៈភូមិសាស្ត្រនិងស្ថានភាពមិនអំណោយផល ហើយ កសិករយើងភាគច្រើននិយមដាំតែដំណាំកសិកម្មជាបន្លែបង្កាតែប៉ុណ្ណោះ។
លោកស្រីថា៖ ការចិញ្ចឹមទានេះពួកគាត់មិនទាន់បានទទួលការហាត់រៀនបច្ចេក
ទេសពីមន្ត្រីជំនាញកសិកម្មទេ គឺអនុវត្តតាមតែលក្ខណៈធម្មតា ដែលធ្វើឱ្យការការងារចិញ្ចឹមសត្វមិនបានឆ្លើយតបតាមការចង់បាន។លោកស្រីបញ្ចាក់បន្ថែមថាមុខរបរចិញ្ចឹមសត្វទាជាផ្នែកមួយជួយកែប្រែជីវភាពរស់នៅបានដោយមិនបាច់ធ្វើចំណាកស្រុកទៅលក់កម្លាំងពលកម្មឆ្ងាយពីស្រុកកំណើតក្នុងពេលដែលបច្ចុប្បន្ន ពិភពលោកយើងកំពុងកើតជម្ងឺកូវីដ១៩ផង ។
លោកស្រីសំណូមពរឱ្យក្រុមកាងារកសិកម្មចុះមកបង្ហាត់បង្រៀនឱ្យគាត់ចេះពីបច្ចេកទេសនិងវិធីសាស្រ្តថែទាំសត្វទាដើម្បីទទួលផលបានច្រើនព្រោះឥលូវនេះចេះតែចិញ្ចឹមទេមិនដឹងពីវិធីថែទាំការថែទាំនោះទេ។ សូមបញ្ជាក់ថា៖មុខរបរចិញ្ចឹមសត្វនៅខេត្តស្ទឹងត្រែងមិនទាន់រីកចំរើននៅឡើយទេព្រោះខ្វះផ្នែកដៃគូជួយគាំទ្រ ហើយការបណ្តុះបណ្តាលពីមន្ត្រីជំនាញកសិកម្មក៍នៅមានកំរិតដែរ។