ម្ចាស់ផ្ទះមានឈ្មោះ អាង ណាក់ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីរាជការ និងប្រពន្ធមានឈ្មោះ ជចាន់ ស្រីតូច អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ។ ផ្ទះដែលឆេះទំហំ៦ម៉ែត្រ គុណនិង ១៥ម៉ែត្រ ក្រោមថ្ម ឈើលើ ២ខ្នងប្រក់ស័ង្កសី ផ្ទះគ្មានលេខ ផ្លូវលេខ១០៤ ក្នុងភូមិប្រធាន សង្កាត់ រលួស ខណ្ឌដង្កោ។
តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅ ជិតខាងបានអោយដឹងថាដំបូងឡើយពួកគាត់ឃើញភ្លើងឆាបឆេះពីខាងក្រោយខាងលើដំបូលផ្ទះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិ ពួកគាត់ក៏បាន រាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានក៏បានទំនាក់ទំនងទៅរថយន្តពន្លត់អគ្គីភ័យបានចុះមកបាញ់ពន្លត់ដល់កន្លែងកើតហេតុជាបន្តបន្ទាប់ រថយន្តពន្លត់អគ្គីភ័យមកដល់កន្លែងកើតហេតុចំនួន ៣ គ្រឿងបានបាញ់ឲ្យរលត់ជាស្ថាពរនៅវេលាម៉ោង ១និង ២០នាទីយប់នៅថ្ងៃខែឆ្នាំដដែល ។
ការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ៣ គ្រឿងចំណែកឯការខូចខាតគឺផ្ទះពីខ្នងឆេះទាំងស្រុងតែអត់មានទ្រព្យសម្បត្តិនៅក្នុងផ្ទះនោះទេ។តែចំពោះ មូលហេតុ សមត្ថកិច្ចមិនទាន់ដឹងនៅឡើយ។
បើតាមសម្ដីម្ចាស់ផ្ទះបានប្រាប់សារព័ត៌មានឲ្យដឹងថាពួកគាត់ ទុកផ្ទះនេះចោលរយៈពេលជាង ២ខែមកហើយមិននៅផ្ទះនោះទេចាក់សោចោលសូម្បីតែភ្លើងក៏ខាងអគ្គីសនីផ្តាច់ចោលដែរដោយសារមិនបានបង់លុយឲ្យពួកគាត់។
ហើយខណៈពេលដែលភ្លើងកំពុងតែឆេះនិងមាន ប្រជាពលរដ្ឋដែលរស់នៅក្បែរផ្ទះបានខលប្រាប់គាត់ថាផ្ទះគាត់ត្រូវបានអគ្គីភ័យឆាប់ចេះទៅហើយ។ ហើយជំហានដំបូងគាត់ជាម្ចាស់ផ្ទះបានសន្និដ្ឋានថាប្រហែលជាមានអ្នកណាលួចដុតផ្ទះរបស់គាត់ហើយដោយសារតែផ្ទះរបស់គាត់គ្មានភ្លើងអគ្គិសនី ហើយក៏គ្មានអ្នកនៅផ្ទះដែរគឺចាក់សោរចោល សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាចំពោះអគ្គីភ័យខាងលើនេះសមត្ថកិច្ច កំពង់ស្រាវជ្រាវបន្ត ៕