ព្រះវិហារៈ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ សមាគមន៍ ខេត្ត រួមដំណើរ លោក ហោ ប៊ុនហួរ ប្រធានកិត្តិយស សមាគមន៍ ស្រុករវៀង ព្រមទាំងក្រុមការងារ សមាគមន៍ ស្រុក និងអាជ្ញាធរដែនដី ចុះប្រគល់ផ្ទះ ០១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
ផ្ទះ០១ខ្នង មានទំហំ៦x៨ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ចំណាយថវិកាអស់ចំនួន ១០,៥០០,០០០៛ ត្រូវបានប្រគល់ជូនលោក ឈុន ប៊ន ដែលជាអតីតយុទ្ធជន រស់នៅភូមិត្រពាំងផ្ចឹក ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ។
ឯកឧត្តម ក៏បានដឹកនាំក្រុមការងារ សមាគមន៍ ចុះសួរសុខទុក្ខអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនចំនួន ០៤គ្រួសារ ស្ថិតនៅភូមិត្រពាំងផ្ចឹក ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បាននាំយកថវិកា និងសម្ភារ:មួយចំនួនជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ១បេ ស្មើនឹង២៥គីឡូក្រាម, ទឹកស៊ីអ៉ីវ១យួរ, មី១កេស, ប្រេងឆា១ដប, ប៊ីចេង១កញ្ចប់ និងថវិកាចំនួន ៨០,០០០៛។ ក្នុងនោះ លោក ហោ ប៊ុនហួរ ប្រធានកិត្តិយស ស.អ.ក ស្រុករវៀង បានឧបត្ថម្ភបន្ថែម ដោយក្នុង០១គ្រួសារទទួលបាន៖ ក្រម៉ា១, ស្បែកជើង១គូរ, សារ៉ុង១, ខោចែវ១ និងថវិកាចំនួន ៤០,០០០៛ និងលោក ប្រធាន សមាគមន៍ ស្រុក បានឧបត្ថម្ភម៉ុង២ ក្នុង១គ្រួសារៗបន្ថែមទៀតផងដែរ៕