ខេត្តស្វាយរៀង៖ បុរសវ័យ៤៦ឆ្នាំម្នាក់ដីដំបូកបាក់រលំសង្កត់បណ្តាលឲ្យស្លាប់ភ្លាមៗនៅក្រោមដំបូកខណៈដើរទៅពិនិត្យមើលថាតើអ្នកបើកត្រាក់ទ័រជីកកកាយក្រងឡឹជំវិញដីដំបូកជិតដាច់ហើយឬនៅស្រាប់តែដីដំបូកបាក់រលំសង្កត់ពីលើខ្លួនស្លាប់តែម្តង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជួលត្រាក់ទ័រចំនួន០៣គ្រឿងទៅឈុសឆាយដីដំបូកកណ្តៀរដែលនៅចំកែងត្រពាំងជិតមាត់ទន្លេចេញដើម្បីយកដីធ្វើស្រែចំការខណៈដែលក្រុមអ្នកបើកត្រាក់ទ័រឈុសឆាយក្រឡឹងជុំវិញដំបូកជិតរួចហើយក៏យប់ទើបឈប់សម្រាកចាំស្អែកទើបបន្ត ចៃដន្យអីម្ចាស់ដំបូកបានដើរទៅពិនិត្យមើលថាជីកកកាយបានប៉ុណ្ណាស្រាប់តែដីដំបូកដ៏ធំរលំសង្កត់ចំពីលើដងខ្លួននិងបែកពងស្វាស់ស្លាប់ភ្លាមៗតែម្តង។
ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រមួយនេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីល្ងាចថ្ងៃទី២៧មេសា២០២០នៅត្រង់ចំណុចត្រពាំងឈូកស្ថិតនៅភូមិត្បែងឃុំអំពិលស្រុករមាសហែកខេត្តស្វាយរៀង។សមត្ថកិច្ចបន្តទៀតថាថា៖ករណីដីដំបូកបាក់រលំសង្កត់ស្លាប់នោះឈ្មោះសូ រ៉េ ភេទប្រុសអាយុ៤៦ឆ្នាំរស់នៅភូមិត្បែងឃុំអំពិលស្រុករមាសហែក។
នៅមុនថ្ងៃកើតហេតុជនរងគ្រោះបានទៅជួលត្រាក់ទ័រចំនួន៣គ្រឿងដែលមានម្ចាស់ទី១.ឈ្មោះកែវពិសី ភេទប្រុសអាយុ២៨ឆ្នាំ។ទី២.ឈ្មោះ វ៉ាថាន ភេទប្រុសអាយុ៣៩ឆ្នាំ។និងទី៣.ឈ្មោះជា សំអាត ភេទប្រុសអាយុ៣២ឆ្នាំនៅភូមិជាមួយគ្នាឱ្យមកឈូសឆាយរុករានដីកូនឈើតូចៗនិងដំបូកចោលដើម្បីពង្រាបដីរបស់ខ្លួនឲ្យស្មើក្នុងគោលបំណងយកដីធ្វើស្រែចំការ។
ប៉ុន្តែការឈូសឆាយនោះមិនទាន់រួចរាល់ទេដោយក្រុមត្រាក់ទ័របានជីកកកាយក្រឡឹងជុំវិញដំបូកប៉ែកខាងក្រោមរហូតជិតដាច់ដំបូកទៅហើយក៏ដល់ពេលជិតយប់ម្ចាស់ត្រាក់ទ័រក៏សម្រាកពេលនោះជនរងគ្រោះបានដើរទៅជិតដំបូកធំនោះដើម្បីពិនិត្យចៃដន្យស្រាប់តែដំបូកនោះបាក់សង្កត់មកលើជនរងគ្រោះបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងតែម្ដងធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារនិងសមត្ថកិច្ចចុះមកពិនិត្យរួចឲ្យម្ចាស់ត្រាក់ទ័ររុញដំបូកកណ្តៀរចេញហើយប្រគល់សពជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកមហាជនបានឲ្យដឹងថា ដំបូកធំមួយនេះមានអាយុជាង១០០ឆ្នាំមកហើយមានទំហំខាងក្រោម៤ម៉ែត្រកម្ពស់៣ម៉ែត្រគឺកណ្តៀរពូនជាដំបូកដ៏ធំនៅចំកែងត្រពាំងឈូក ជិតមាត់ទន្លេមានដើមឈើតូចធំដុះនៅជុំជិតមិនដែលមានអ្នកណាដែលហ៊ានទៅប៉ះពាល់ឬត្រួសត្រាយទេ។ក៏ប៉ន្តែបច្ចុប្បន្នដោយដីមានតម្លៃខ្ពស់ជនរងគ្រោះជាម្ចាស់គ្រប់គ្រងបានឈុសឆាយរុករានដីយកទៅធ្វើស្រែចំការទើបជួបគ្រោះបែបនេះ៕