ថ្មីៗនេះមានសារព័ត៌មានចិនមួយបានចុះផ្សាយពីក្បាច់គុនល្បុក្កតោខ្មែរដោយពួកគេជឿថា ប្រទេសកម្ពុជាគឺជាប្រភពដើមនៃសិល្បៈក្បាច់គុនបុរាណនៅតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះទៅទៀត ពួកអ្នកផលិតព័ត៌មានទាំងនោះបានចុះមកផ្តិតយករូបភាព និងសកម្មភាពហ្វឹកហាត់របស់សិស្សគុនល្បុក្កតោនៅសាលាគុនល្បុក្កតោក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជា។



 ក្នុងនោះក៏ឃើញមានវត្តមានរបស់គ្រូគុនល្បុក្កតោដ៏ល្បី២រូបដែលបានលេចមុខឡើងក្នុងវីដេអូព័ត៌មានបរទេសមួយនោះដែរនោះគឺលោកព្រឹទ្ធាចារ្យ រស់ សេរី និង ស៊ុ វ៉ាន់គិន។ ភ្ជាប់ជាមួយរឿងនេះ លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធគុនល្បុក្កតោកម្ពុជាបានប្រាប់មកកាន់ក្រុមការងារព័ត៌មានកីឡាប៉ុស្តិ៍លេខ៥ថា សព្វថ្ងៃសហព័ន្ធគុនល្បុក្កតោប្រមូលបានព្រឹទ្ធាចារ្យជាច្រើននាក់ ហើយសហព័ន្ធក៏បានផ្តល់ងារយ៉ាងសក្កិសមជូនពួកគាត់ផងដែរ។ លោកអគ្គលេខាធិការរូបនេះបានសង្កត់ធ្ងន់ៗពីគុណបំណាច់របស់លោកព្រឹទ្ធាចារ្យទាំងអស់ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអភិរក្សក្បាច់គុនបុរាណដ៏ចំណាស់មួយនេះ ព្រោះបើនិយាយពីអាយុកាល ល្បុក្កតោមានប្រវត្តិកកើតមុនសម័យអង្គរដ៏រុងរឿងទៅទៀត។

ដូច្នេះដើម្បីធានាឲ្យបាននូវកេរ្តិ៍តំណែលបន្សល់ទុកពីដូនតាមួយនេះ កូនខ្មែរជំនាន់ក្រោយត្រូវរួមគ្នាអភិរក្សឲ្យបានល្អបំផុត ហើយលោកព្រឹទ្ធាចារ្យទាំងអស់គឺជាអ្នកជួយបង្ហាត់បង្ហាញ ហើយផ្ទេរទាំងចំណេះដឹង និងក្បាច់គុនមកឲ្យអ្នកបន្តវេន។ លោក អ៊ួ តារា បានបន្ថែមទៀតថា សម្រាប់លោកសូមប្រដូចលោកព្រឹទ្ធាចារ្យទាំងអស់ដូចមរតកមនុស្សរស់ដែលមិនអាចខ្វះបានឡើយ ព្រោះថាបើគ្មានពួកគាត់ ក្មេងជំនាន់ក្រោយគ្មានអ្នកត្រូវសួររឿងរ៉ាវទាក់ទងនឹងប្រវត្តិគុនល្បុក្កតោឡើយ វាហាក់បីដូចជាងងឹតសូន្យឈឹងអ៊ីចឹង។

 យ៉ាងណាក៏ដោយ យើងនៅមានសំណាងច្រើនណាស់ដែលនៅសល់ព្រឹទ្ធាចារ្យមួយចំនួនដែរដែលបន្តការងារចែករំលែកបទពិសោធន៍ និងផ្ទេរក្បាច់គុនដែលពួកគាត់មានរៀងៗខ្លួនមកឲ្យអ្នកបន្តវេនយើង។ សូមបញ្ជាក់ផងដែរថា ព្រឹទ្ធាចារ្យគុនល្បុក្កតោដែលធ្លាប់កសាងស្នាដៃយ៉ាងច្រើនមានដូចជា៖