ភ្នំពេញ៖ ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២០ គែជាថ្ងៃដែលត្រូវអនុវត្តនូវវិធានការចត្តាឡីស័កកម្មកររ កម្មការីនី ដែលធ្វើដំណើរ ត្រឡប់មកពីស្រុកកំណើតបន្ទាប់ពីពួកគាត់ឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាលពីសប្ដាហ៍មុន ។ដោយតម្រូវឲ្យចូលមកដើម្បីពិនិត្យសុខភាពព្រមទាអដាក់ខ្លួន អោយ នៅដាច់ដោយឡែក ១៤ថ្ងៃមុននិងអនុញ្ញាតឲ្យចូលធ្វើការងារតាមបណ្ដាក្រុមហ៊ុន រោងចក្រសហគ្រាសដូចដើមវិញនោះ។


បើតាមតួលេខរបស់សាលារាជធានីភ្នំពេញ នៅក្នុងខណ្ឌកំបូល មានកម្មករឈប់សម្រាកទៅស្រុកកំណើតក្នុងថ្ងៃចូលឆ្នាំមានប្រមាណ ១,២៥១នាក់ ហើយខណ្ឌនេះបានរៀបចំទីតាំងសម្រាប់ចត្តាឡីស័កចំពោះកម្មករកម្មការិនីទាំងនោះ១ទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ។នៅក្នុងពេលដំណើរថ្ងៃដំបូងគិតត្រឹមវេលារសៀលថ្ងៃដដែលនេះមានកម្មករកម្មការិនីជា១៦៤នាក់ចូលទៅពិនិត្យសុខភាព ហើយពួកគេគឺជាអ្នក
បម្រើការងារនៅរោងចក្រស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចនោះនិងរោងចក្រផ្សេងទៀដែលស្ថិតនៅជិតនោះ ហើយបានឈប់សម្រាកមិនធ្វើការនិងទៅលេងស្រុកកំណើតនាឱកាសបុណ្យចូលឆ្នាំ នេះបើតាមការឲ្យដឹងពីក្រុមគ្រូពេទ្យនៅទីនោះ។

ចំណែកនៅក្នុងខណ្ឌពោធិ៍សែនជ័យមានកម្មករកម្មការិនីមិនធ្វើការងារហើយចាកចេញទៅកាន់ស្រុកកំណើតនាឱកាសបុណ្យចូលឆ្នាំកន្លងមកនេះចំនួនសរុបរហូតដល់ទៅប្រមាណ ៧,២៥៨នាក់ ឯណោះ។ខណ្ឌនេះបានរៀបចំទីតាំងចត្តាឡីស័កចំនួន២ធំៗគឺនៅក្នុងវិទ្យាល័យហ៊ុនសែនជម្ពូវ័ន ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ មួយទីតាំងនិងនៅក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅទី២ មួយទីតាំង ហើយគិតមកដល់វេលារសៀលថ្ងៃទីដដែលនៅវិទ្យាល័យហ៊ុនសែនជម្ពូវ័ន មានកម្មការិនីចំនួន១៧នាក់ចូលទៅពិនិត្យសុខភាពហើយក្នុងនោះ១៦នាក់ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញព្រោះមានសុខភាពធម្មតាមិនមានអ្វីប្លែកទេ និងម្នាក់ទៀតមានកម្ដៅគួរឲ្យសង្ស័យត្រូវបានទុកធ្វើការតាមដានបន្តទៀត។  ហើយនៅទីតាំងខាងលើនេះនិងអាចមានអ្នកទៅពិនិត្យជាបន្តបន្ទាប់ទៀតសិន។


លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់ថា នៅតាមទីតាំងចត្តាឡីស័កទាំងអស់ដែលបានរៀបចំនេះនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនេះមានចំនួនអ្នកចូលពិនិត្យសុខភាពច្រើន ហើយនៅបន្ទាប់មកនៅសួនវឌ្ឍនៈ១ ក៏មាននៅជម្ពូវ័នក៏មាន ហើយនៅតំបន់ផ្សេងទៀតក៏មានដែរគ្រាន់តែវាតិចឬច្រើន។យើងដំណើរការចត្តាឡីស័កនេរយៈពេល៦ថ្ងៃ ហើយរហូតដល់ម៉ោងនេះ(វេលារសៀលនេះ)យើងរកឃើញមានការសង្ស័យ២នាក់ប៉ុន្តែលោកសូមលាក់មិនប្រាប់ពីទីតាំងនោះទេ ហើយក្រុមកាងារកំពុងតែយកសំណាកពួកគាត់ទៅធ្វើការពិនិត្យនិងតេស្តហើយដែរ៕