ដោយឡែកនាពេលថ្មីៗនេះ លោក ជា លាងឆែ បានកំពុងធ្វើប្រិយមិត្តអ្នកគាំទ្រនារីៗ លង់ស្នេហ៍ក្នុងឈុតឯកសណ្ឋានជាមន្រ្តីប៉ូលីស ដែលត្រូវបានថតដោយអ្នកថតរូបជំនាញលោក សៀន សិទ្ធិគុណ ប្រចាំនៅហ្វូតូស៊ីធី។ ជាក់ស្តែងបុរសសង្ហារូបនេះ បានបង្ហើបថាក្រៅពីអាជីពជាតារាសម្តែង លោកក៏មានឈ្មោះ និងតួនាទីនៅក្នុងក្របខណ្ឌមន្រ្តីរាជការ ជាមន្រ្តីនគរបាលជាតិម្នាក់ដែរ។ ដែលសព្វថ្ងៃលោកបានបម្រើការងារក្រៅម៉ោង និងមានតូនាទីជួយសម្របសម្រួលការងារការិយាល័យមួយចំនួន រួមទាំងកាតព្វកិច្ចផ្សេងៗទៀត ដែលអាចបម្រើការងារជូនជាតិមាតុភូមិក្នុងនាមជាសិល្បករម្នាក់។
គួរបញ្ជាក់ថា តារាប្រុសលោក ជា លាងឆែ បច្ចុប្បន្នកំពុងគ្រងដំណែងជាតួឯកប្រុសកំលោះសង្ហាឈ្មោះវិសុទ្ធ នៅក្នុងខ្សែភាពយន្តភាគខ្មែរបែបស្នេហាខុសវ័យឋានៈរឿង ទាសករលុយ ដែលទើបបានបញ្ចប់ការថតរួចរាល់ជាស្ថាពរហើយ ដោយមានតួឯកស្រីកញ្ញា ណាក់ ស្រីណា ដែលត្រៀមនឹងចាក់បញ្ចាំងជូនប្រិយមិត្តបានទស្សនាលើកញ្ចក់ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ នាពេលឆាប់ៗខាងមុខនេះ។
រូបភាពពីទំព័រហ្វេសប៊ុកៈ Sean Sithe Kun