វីដេអូបកស្រាយចម្រៀងរបស់ស្រីស្រស់វ័យក្មេង២ រូបបានកំពុងតែធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង ចំពោះសំនៀងបកស្រាយជាភាសាខ្មែរយ៉ាងពីរោះ ដែលពួកគេទាំងពីរជាអ្នកចម្រៀង Cover ជនជាតិថៃ កំពុងល្បីនៅលើបណ្តាញសង្គមយូធូប។ ចម្រៀងដែលនារីទាំង ២ បានកំពុងបកស្រាយនេះ មានចំណងជើងថា ចាំចម្លើយ ជា ដើមរបស់តារាចម្រៀងរូបសង្ហា លោក ដួង វីរៈសិទ្ធិ។




ភាពល្បីល្បាញនេះ ក៏បានធ្វើឱ្យលោក ដួង វីរៈសិទ្ធិ ចែករំលែកវីដេអូនេះនៅលើបណ្តាញសង្គម អមនឹងការបង្ហាញសារអរគុណចំពោះការគាំទ្របទចម្រៀង Original Song ផ្ទាល់ខ្លួនរបស់លោកផងដែរ។
គួរបញ្ជាក់ថាបទ ចាំចម្លើយ ជាស្នាដៃចម្រៀងមួយដែលត្រូវចិត្តមិត្តយុវវ័យយ៉ាងខ្លាំង ដែលលោក ដួង វីរៈសិទ្ធិបានសម្រិតសម្រាំងតាក់តែងនិពន្ធថ្មីទាំងបទភ្លេង និងទំនុកច្រៀង និងបានបង្ហោះចេញជាផ្លូវការនៅកំឡុងខែវិច្ឆិកា ឆ្នាំ២០១៩។
ប្រភពវីដេអូពីយូធូបឆាណែលៈ Piano & Pleng