ភ្នំពេញ៖ បុរសម្នាក់រងរបួសបែកក្បាល បន្ទាប់ពីបើករថយន្ត យ៉ាងលឿនរ៉េចង្កូតទៅឆ្វេងដៃក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់ រាបដល់ដី អស់មួយដើម រថយន្ត ក្រឡាប់ផ្ងារមួយចំហៀង ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង ២០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃ អង្គារ ទី១៤ ខែមេសាឆ្នាំ ២០២០ត្រង់ចំណុចភូមិព្រែកឡុង២ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញ រថយន្តឡិចសុីសម៉ាក GS300 ពណ៏ខ្មៅ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ2AZ.3357 បើកតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែរ៉េចង្កូតមកឆ្វេងដៃក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យបាក់រាបដល់ដីអស់ ១ដើមនិងរថយន្តក្រឡាប់ផ្ងារជើងមួយចំហៀង រងរបួសអ្នកបើកបរបែកក្បាលគួរសំ ភ្លាមៗក៏មានមិត្តភ័ក្រដឹកយកទៅមន្ទីពេទ្យសង្រ្គោះជីវិតផងដែល ចំណែកឯរថយន្តវិញរងការខូចខាតស្ទើរ តែទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងនិង ទាក់ទងទៅខាងបង្គោលភ្លើងបំភ្លឺផ្លូវមកដល់កន្លែងកើតហេតុ បានសម្របសម្រួលគ្នាជាមួយភាគីខាងរថយន្តបង្ក សងថ្លៃខូចខាតបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕