តារាសម្តែងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រថៃ កញ្ញា Taew Natapohn បានកំពុងធ្វើឱ្យអ្នកគាំទ្រជាច្រើន ភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងដំណឹងបែកផ្លូវគ្នាជាមួយមិត្តប្រុសរូបសង្ហាម្នាក់ ក្រោយទាក់ទងគ្នា ១៤ ឆ្នាំ។​ ឆ្លើយតបនឹងសារព័ត៌មានថៃមួយកាលពីម្សិលមិញនេះ តួឯកស្រីក្នុងខ្សែភាពយន្តរឿង ព្រះម៉ែនាគី បានផ្តល់បទសម្ភាសន៍ថា រូបនាងនិងមិត្តប្រុសពេលនេះ បានសម្រេចចិត្តចែកផ្លូវគ្នាហើយ ដោយសុំមិនបកស្រាយនូវហេតុផលអ្វីឡើយ គ្រាន់ដឹងថាពួកគេទាំងពីរ យល់ព្រមរៀងៗខ្លួន។ 




គួរបញ្ជាក់ថា រយៈពេល ១ ខែ ហើយ ដែលកញ្ញា តែវ ណាត់តាផន មានបញ្ហាជាមួយមិត្តប្រុសវ័យក្មេងម្នាក់ ឈ្មោះ តុន អាថ។ នាងបានសម្រេចប្រកាសជាសាធារណៈ ក្រោយពីខ្សែភាពយន្តភាគថ្មីរបស់នាងជាមួយនឹងលោក Jame Jirayu បានបញ្ចប់ទៅនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ថៃ កាលពីសប្តាហ៍មុននេះ។



ស្នេហាដ៏យូរអង្វែងរបស់ កញ្ញា តែវ ណាត់តាក់ផន និងកំលោះសង្ហាលោក តុន ត្រូវបានប្តូរសម្ព័ន្ធភាព មកជាមិត្តធម្មតានឹងគ្នាវិញហើយ នៅក្នុងខណៈពេលនេះ។ នេះបើតាមសម្តីបញ្ជាក់ពី កញ្ញា តែវ ណាត់តាក់ផន។