ស្ទឹងត្រែងៈកម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងកាលពីថ្ងៃទី៩និងទី១០ខែឧសភានេះបានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ បន្ទាប់ពីជនសង្ស័យនោះបានធ្វើសកម្មភាពរក្សាទុក និងចែកចាយនូវសារធាតុញៀខុសច្បាប់នៅ២ទីតាំងផ្សេងគ្នា។
សមត្ថកិច្ចការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបាន១ៈឈ្មោះ បាង សុគា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិញ៉ាំងស៊ុម ឃុំសេកុង ស្រុកសៀមប៉ាង។២ឈ្មោះ សុខ ជីវិន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរ ស្ថិតនៅក្នុងភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ។
ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង២នាក់សមត្ថកិច្ចដកហូតបានវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណ៍សថ្លាICEចំនួន៨កញ្ជប់មានទម្ងន់សរុប៥,៤១ក្រាម។
គួរបញ្ចាក់ថាជនសង្ស័យ ឈ្មោះ សុខ ជីវិន គឺជាមុខសញ្ញាចាស់ ដែលសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធចំនួន០៣លើកមកហើយតែសមត្ថកិច្ចមិនអាចបង្រ្កាបបានឡើយ ដោយជនល្មើសបានប្រើដ្រូនសម្រាប់ឃ្លាំមើលពីសកម្មភាពរបស់សមត្ថកិច្ច ហេតុនេះហើយទើបសមត្ថកិច្ចមិនអាចបំបែកករណីបាន រហូតមកដល់ពេលនេះ ដោយផ្អែកលើចម្លើយសារភាពពីគូកន រួមផ្សំនិងវត្ថុតាងបទល្មើសជាក់ស្តែងផងនោះ ទើបសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ រួមនិងវត្ថុតាងបទល្មើសគ្រឿងញៀនសមត្ថកិច្ចបានកសាងសំណុំឯកសារ និងបញ្ចូនទៅកាន់អយ្យការអមសាលា ដំបូងខេត្ត ចាត់ការទៅតាមនិតិវិធីច្បាប់នៅថ្ងៃទី១១ឧសភានេះ ៕