( ត្បូងឃ្មុំ ):
អ៊ីនធើណេត ២៤ ម៉ោង ១ កន្លែងមានយីហោថា ( e 67 ) ណេត ស្ថិតនៅក្នុងភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ មានបង្កប់ល្បែងសុីសង ខុសច្បាប់ បានបិតបន្ទាប់ពី រាជរដ្ឋាភិបាលកម្ពុជា ប្រកាស់អោយបិតកាសុីណូ កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ ក្នុងពេលដែលមេរោគជំងឺកូវីត១៩ រីករាលដាលជាសកល់ ។តែពេលនេះ អុីនធើណេតខាងលើ បានបើកដំណើរការវិញហើយ ៗក៏មានភ្ញៀវដែលជាអ្នកញៀនល្បែងចូលលេងជាច្រើន ក្នុងនោះមានការលេងបៀតាមកាសុីណូដែលគេចាក់ឡាយតាមអុីនធើណេតយ៉ាងគគ្រឹកគ្រេងផងដែរ តែអាជ្ញាធរមិនទាន់មានចំណាត់ការបង្ក្រាបនោះទេ ។


លោក ជា ណារ៉ុន អភិបាលក្រុងសួងបានអោយដឹងនៅព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២០ ថា លោកបានអោយបិតតាំងពីពេលរាជរដ្ឋាភិបាលបានប្រកាស់បិតកាសុីណូទូទាំងប្រទេសមកមេះ និងបានបិតអស់ហើយតើ ។លោក ជា ណារ៉ុន បន្តទៀតថា ចាំលោកអោយកម្លាំងរបស់លោកចុះទៅមើលសិន ។


ប្រជាពលរដ្ឋនៅក្នុងក្រុងសួងបានអោយដឹងថា អ៊ីនធើណេតមួយនេះពួកគាត់មានការព្រួយបារម្ភណ៍ទាំងអំពើហឹង្សាក្នុងគ្រួសារ មានចោរលួចចោរប្លន់ ដោយសារតែចាញ់ល្បែង នឹងខ្លាចជាងគេនោះ គឺការឆ្លងរីករាលដាលមេរោគជំងឺកូវីត១៩ ព្រោះអ្នកចូលមកលេងល្បែងសុីសងនេះ មានទាំងខ្មែរ និងជនជាតិបរទេសទៀតផង ៕