ព្រះវិហារ​៖   កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០២០​ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ ច័ន្ទ​ សុខុន​ មេបញ្ជាការរង​នាយសេនាធិការ​កងពល​តូច​អន្តរាគមន៍​លេខ​៨​ខាងកម្ពុជា​។​លោក​វរសេនីយ៍ឯក​ ប៊ុន​ តឺ​ម​មេបញ្ជាការរង​ប្រចាំ​ទិស​ទី​១​ប្រាសាទព្រះវិហារ​និង​ជា​ប្រធាន​ទំនាក់ទំនង​ថៃ​-​ក​ម្ព​ជា​។​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​លើ​សំណើរ​ចំពោះ​ការដើរ​ល្បាត​រួមគ្នា​ជា​ក្រុម​ដោយ​មិនចាំបាច់​ប្រើប្រាស់​អាវុធ ។​



​ការឯកភាព​គ្នា​នេះ​ធ្វើឡើង​នៅក្នុង​កិច្ច​ជំនួប​ទំនាក់ទំនង​ល្អ​រវាង​កងទ័ព​កម្ពុជា​-​ថៃ​ជួរមុខ​តាម​បណ្តោយ​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​ទិស​បង្គោល​៨​។​ក្នុង​គោលបំណង​បង្កើន​កិច្ចសហប្រតិបត្តិការ​និង​ការទំនាក់ទំនង​ល្អ​បន្ថែមទៀត​រវាង​កងក​ម្លាំ​ង​ឈរជើង​ជួរមុខ​កម្ពុជា​-​ថៃ​។ដើម្បី​រក្សាបាន​ព្រំដែន​សុខសន្តិភាព​និង​ការអភិវឌ្ឍ​ព្រមទាំង​ការរស់នៅ​ប្រកបដោយ​ភាពសុខសាន្ត​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ឈរលើ​ការណ៍​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី​ដើម្បី​បញ្ជៀ​សបាន​ការប្រឈមមុខ​ដា​ក់​គ្នា​ដោយ​កម្លាំងប្រដាប់អាវុធ​។​



​ជាមួយគ្នានេះ​កងទ័ព​កម្ពុជា​និង​កងទ័ព​ថៃ​ក៏បាន​ឯកភាព​ជួបគ្នា​ម្តងទៀត​នៅ​ថ្ងៃ​ខាងមុខ​ក្នុង​សប្ដាហ៍​នេះ​ដើម្បី​ធ្វើដំណើរ​ល្បាត​រួមគ្នា​លើក​ទី​១​ដោយ​កម្លាំង​រួមគ្នា​ជា​ក្រុម​ចាប់ពី​ចំនួន​៥​នាក់​រហូតដល់​ទៅ​១២​នាក់​ដោយ​មិនចាំបាច់​ប្រើប្រាស់​អាវុធ​។​បន្ទាប់ពី​កិច្ច​ជំនួប​ពិភាក្សា​បានបញ្ចប់​ថ្នាក់ដឹកនាំ​អង្គភាព​ទាំងពីរ​ក៏បាន​ប្រគល់​នូវ​ប្រភេទ​កូនឈើ​ហូប​ផ្លែ​និង​ផ្លែឈើ​សម្រាប់​ហូប​ដល់​គ្នា​ទៅវិញទៅមក​។​



​បន្ថែម​ពី​នោះ​កងទ័ព​ថៃ​ក៏បាន​សន្យា​ផ្តល់​ពូជ​កូន​ត្រី​ចំរុះ​ចំនួន​១​ម៉ឺន​កូន​និង​ពូជ​កូនឈើ​ក្រញូង​ចំនួន​១.៥០០​ដើម​ដល់​អង្គភាព​ទីបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៨​នៅ​ដើមខែ​កក្កដា​ឆ្នាំ​២០២០​ខាងមុខ​។​នេះ​សរ​បញ្ជាក់​ឱ្យឃើញ​កាន់តែច្បាស់​អំពី​ចំណងមិត្តភាព​សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កងកម្លាំងប្រដាប់អាវុធ​ជួរមុខ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ​៕