ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តម៉ាកធុនត្រាក្នុងល្បឿនលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញបណ្តាលឱ្យរងការខូចខាតអស់ចំនួន២កង់រថយន្តទៅមុខលែងរួច។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៨​ ខែឧសភា​ ឆ្នាំ២០២០​ នៅចំណុចស្តុុបមេភ្លេីង​ ផ្លូវព្រះមុនីវង្ស​ កែងផ្លូវលេខ៣៦០​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១​  ខណ្ឌដឹងកេងកង​  រាជធានីភ្នំពេញ​។



តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកធុនត្រា​ ពណ៍ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ2AX 2543 បេីកបរដោយបុរសម្នាក់សង្ស័យស្រវឹងធ្វេីដំណេីរតាមបណ្តោយផ្លូវមុនីវង្ស​ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន​ ខណះមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្តាលឱ្យរងការខូចខាតអស់ចំនួន២កង់រងការខូចខាតចំណែករថយន្តកល់ជាប់ទៅមុខលែងរួចសំណាងមិនមានមនុស្សរងរបួស។



ក្រោយកេីតហេតុម្ចាស់រថយន្តបានគេចចេញពីកន្លែងកេីតហេតុបាត់បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់ ៕