ព្រះវិហារៈ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការងារគម្រោងជួសជុល ពង្រីកតួផ្លូវក្រាលកៅស៊ូ រៀបចំសួនពុះទ្រូងផ្លូវ ដាក់បង្គោលភ្លើងបំភ្លើផ្លូវ លើកំណាត់ផ្លូវកោះកែរ ក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
សូមបញ្ជាក់ថាគម្រោងជួសជុលផ្លូវនេះមានប្រវែង២២៤០ម៉ែត្រ ពង្រីកទទឹងបន្ថែមសងខាងចំនួន២ម៉ែត្រ និងដាក់បង្គោលភ្លើងសរុបចំនួន៤៥ដើម ប្រើប្រាស់គម្រោងថវិកាខេត្ត អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារផងដែរ ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារបានបញ្ជាក់ថា ការកែលំអរផ្លូវភ្លោះ កោះកែរ៍នេះឲ្យធំទូលាយដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរក៍ដូចជាការ បញ្ជៀសនូវគ្រោះថ្នាក់ចរាចរណ៍ផងដែរ ហើយធ្វើឲ្យក្នុងទីក្រុងមានសោភ័ណ្ឌភាពស្រស់បំព្រងដើម្បីឈានទៅដល់ការប្រលងប្រណាំងទីក្រុងស្អាតសម្រាប់ខេត្តផងដែរ។មិនត្រឹមតែប៉ុណ្ណោះមន្ទីរមានការរាប់រងជុសជុលកែលំអរផ្លូវទូទាំងខេត្តផងដែរ៕