ខេត្តប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន ជាច្រើន ដែលមានរថយន្ត ទាំងធុនតូចនិងធំ អ្នកខ្លះហួសសុពលភាព និងអ្នកខ្លះទៀតជិតផុតកាលកំណត់ បានតម្រៀបជួរគ្នាទៅធ្វើឈៀកយ៉ាងមមាញឹក ខណ:ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានរឹតបន្តឹង ដើម្បីការពារករណីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ។


ហេតុការណ៍ក្រុមការងារធ្វើឈៀកចល័តរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនចល័ត សហ ការជាមួយនឹងក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិននេះ បានធ្វើឡើងចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅបរិវេណសាលាខេត្តប៉ៃលិន ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។


ប្រភពព័ត៌មានពីលោក ខ្វាន់ ភិរម្យ អនុប្រធានអង្គភាពចុះបញ្ជី ផ្តល់ប័ណ្ណបើកបរ និងត្រួតលក្ខណ:បច្ចេកទេសយានយន្តនៃមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានឱ្យដឹងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះថា ខាងមន្ទីរសហការជាមួយក្រុ មការងារក្រសួងសាធារណ:ការ និងដឹកជញ្ជូន ទទួលធ្វើឈៀករថយន្តគ្រប់ប្រភេទ ដែលហួសសុព លភាពចាប់ពីថ្ងៃទី១៨-២២ ខែឧសភា ឆ្នាំ២០២០ ដោយគ្មានការផាកពិន័យទៅលើរថយន្តណាមួយនោះទេ ទោះបីជាផុតកំណត់រយ:ពេលយូរប៉ុន្មានក៏ដោយ ឱ្យតែនាំគ្នាទៅធ្វើឈៀក គឺក្រុមការ ងារទទួលធ្វើទាំងអស់តែម្តង ។ ចំពោះការបង់ពន្ធឈៀកនេះ គិតទៅតាមប្រភេទរថយន្ត ដោយរថយន្តតូចជាលក្ខណ:គ្រួសារ ត្រូវបង់ចំនួន៤៨០០០រៀល សេវាត្រូវបង់ គឺបង់នៅកន្លែងវីងខ្លួនឯង រថយន្តទួរីសបង់ចំនួន៥៤០០០រៀល និងរថយន្តផ្សេងៗទៀត គិតតាមប្រភេទកៅអីដែរ ។


លោកបញ្ជា ក់ថា ចំពោះរថយន្តប្រេះស្រាំកញ្ចក់ ដែលឡើងលើកន្លែងឈៀក ជាប់ ឬធ្លាក់ គឺអាស្រ័យទៅលើម៉ា ស៊ីនបច្ចេកទេស ជាអ្នកកំណត់ ខាងលោកគ្រាន់តែជួយសម្រួលខាងផ្នែកឯកសារប៉ុណ្ណោះ ។
លោកបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី១៨ ឧសភា ជាថ្ងៃដំបូង ខាងលោកបានធ្វើការប្រគល់ឈៀករថយន្តដល់ប្រជាពលរដ្ឋ សរុបចំនួន៤៤គ្រឿង ក្នុងនោះ រថយន្តដឹកទំនិញធុនធំ ចំនួន៤គ្រឿ ង រថយន្តដឹកទំនិញធុនតូច១១គ្រឿង រថយន្តដឹកអ្នកដំណើរធុនតូច២គ្រឿង និងរថយន្តទេសចរណ៍ជាលក្ខណ:គ្រួសារ ចំនួន២៧គ្រឿង ។ ចំណែកនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ រហូតដល់ពេលល្ងាច ទើបក្រុមការងារធ្វើការសរុបលទ្ធផល ។


សូមបញ្ជាក់ថា ពេលធ្វើឈៀករថយន្តនេះ គឺមានរថយន្តជាច្រើនបន្តកន្ទុយគ្នាសម្រុកធ្វើឈៀក ក្នុង១ថ្ងៃៗ ចាប់តាំងពីព្រឹករហូតដល់ល្ងាច ទើបឈប់សម្រាក ទោះបីជាអ្នកខ្លះមិនទាន់ហួសសុពលភាព ដោយនៅសល់១ខែ ឬ២ខែទៀត ក៏នាំគ្នាមកធ្វើទុកជាមុនដែរ ៕