ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១០ និង២០នាទីថ្ងៃទី 27 ឧសភា 2020នៅចំណុចដីចំការមួយកន្លែងរបស់ឈ្មោះឡុង សាររឿន ភេទស្រីស្ថិតក្នុងភូមិ ស្ដុកកប្បាស ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សេចក្តីរាយការពីកន្លែងកើតហេតុបានអោយដឹងថាមានករណីធ្វើអត្តឃាដចងករសំលាប់ខ្លួនឯងនៅព្រៃចម្ការមួយកន្លែង ជនរងគ្រោះក្នុងហេតុការខាងលើនេះមានឈ្មោះ នួន ចាន់ ភេទស្រីអាយុ ៥០ឆ្នាំ មានទីលំនៅក្នុងភូមិស្ដុកកប្បាស ឃុំបន្ទាយព្រាល ស្រុករលាប្អៀរខេតនតកំពង់ឆ្នាំង បំរើការងារជាមន្ត្រីនគរបាលមានឋានន្តរសក្កិ វរះសេនីយ៍ត្រី នាយផ្នែកអាវុធជាតិផ្ទុះនៃស្នងការនគបាលខេត្តកំពង់ឆ្នាំង ។
សេចក្តីរាយការខាងលើបានអោយដឹងថាជនរងគ្រោះខាងលើបានយកខែ្សរនីឡុងមកចងករសំលាប់ខ្លួនឯង នៅនិងដើមឈើក្នុងព្រៃចម្កា ចំណុចខាងលើបណ្តាលឲ្យស្លាប់ដោយមិនដឹងពីមូលហេតុអីនៅឡើយទេខណះដែលសមត្ថកិច្ចកំពង់ធ្វើការស្រាវជ្រាវជុំវិញកន្លែងកើយហេតុផងដែរ៕
ដោយ សុក្ខារិន