ប្រភពព័ត៍មានបានឱ្យដឹងថាជនរងគ្រោះទាំងពីរមានឈ្មោះ៖
ទី០១- ឈ្មោះ បារាំង ភេទប្រុស មុខរបរកសិករ បើកបរម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ ប៉ៃលិន 1C-2420 (ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ) ។
ទី០២-ឈ្មោះ អ៉ឹម ណែម ភេទប្រុស អាយុ៥៣ឆ្នាំ បុខរបរមនត្រីនគរបាលខេត្តប៉ៃលិន ជាអ្នក រួម ដំណើរ បានស្លាប់នៅនឹងកន្លែងកើតហេតុ ដោយអ្នកទាំងពីរមានទីលំនៅ ក្នុងភូមិស្រែអន្ទាក់ ឃុំ/ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ចំណែកភាគីរថយន្ត ឈ្មោះ PATTANA PAIBUNWONG Mr. KOBCHAI ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិថៃ បើកបររថយន្តម៉ាក ISUZU ពាក់ផ្លាកលេខ THAILAND 91-0642 ។
មូលហេតុបណ្ដាលមកពីកត្តាមនុស្សបើកបររថយន្ត ហួស ល្បឿន កំណត់ ហើយពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្ន ជនបង្ក និងរថយន្តត្រូវបានឃាត់និងរក្សាទុកនៅ ការិយាល័យជំនាញចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីអនុវត្តតាមនីតិវិធីបន្ត ។ ចំណែកជនរងគ្រោះ ត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ នីយ៉ា