នាពេលថ្មីៗនេះ ស្រីស្រស់រូបនេះ បានបង្អួតសម្រស់ជាមួយនឹងស្វាមីក្នុងរូបភាពអនុស្សាវរីយ៍មុនសម្រាលបុត្រ យ៉ាងទាក់ទាញថែមទៀតផង។ អ្នកនាង ម៉ូលិកា និងស្វាមី បានជ្រើសរើសប្លង់បង្ហាញពីទេសភាពមាត់បឹង នៃវាលស្រែស្ងប់ស្ងាត់ ជាមួយនឹងការតុបតែងកាយបែបខ្មែរ គួរជាទីចាប់អារម្មណ៍ផងដែរ។ គួរបញ្ជាក់ថា អ្នកនាង ម៉ូលិកា បច្ចុប្បន្នកំពុងមានទម្ងន់កូនដំបូង ដែលត្រៀមសម្រាលនៅពេលខាងមុខ ដោយត្រៀមដាក់នាមត្រកូលឱ្យថា ថានុន ចន្ទម៉ូនីតា។