ពិធីនេះធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០  លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិខេត្ត  តំណាង ឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង  រួមជាមួយ លោក ឃូ សុផាន មេបញ្ជាការរងសឹករងខេត្ត  និងក្រុមការងារ សអក ថ្នាក់ ក្រុង បានចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និងនាំយកនូវថវិកាបេឡាមរណសង្គ្រោះ ចំនួន ១២,០០០,០០០ រៀល រួមជាមួយសាររំលែកទុក្ខ ជូន ៖
១. លោកស្រី មឿង មិត្ត ត្រូវជាប្រពន្ធរបស់សព សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាឈ្មោះ ជា ជើប ប្រភេទជនពិការ ID( HA92000609 ) ទទួលមរណ ភាព នៅភូមិស្វាយកាំបិត ឃុំពាម ស្រុកសាមគ្គីមានជ័យ ។
២. លោក អ៊ុ ចាន់សិរី ត្រូវជាកូនរបស់សព សមាជិក សមាគមអតីតយុទ្ធជនកម្ពុជាឈ្មោះ ម៉ៅ សុខខុន ប្រភេទគ្រួសារពលី ID (SA91001142) ទទួលមរណភាពនៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ។
៣. លោកស្រី និល វណ្ណា ត្រូវជាកូនរបស់សព សមាជិកសមាគមអតីតយុទ្ធកម្ពុជា ឈ្មោះ ឯក នួន ប្រភេទគ្រួសារពលី ID (SA90001453 ) ទទួលមរណភាពនៅភូមិឧទុម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។

នៅបញ្ចប់ពិធី ក្រុមគ្រួសាររបស់សព បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច តេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស សូមអោយសម្តេច មានសុខភាពល្អបន្តដឹកនាំប្រទេសកម្ពុជា ជារៀងរហូត និងសូមអរគុណដល់ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី , ឯកឧត្តមអភិបាលខេត្ត, ធន ធឿន ប្រធានសមាគមអតីត យុទ្ធជនកម្ពុជាខេត្ត រួមជាមួយក្រុមការងារ សូមជួបប្រទះពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ ។