លាដំបូងខេត្តកណ្ដាល ។ចោទប្រកាន់ពីបទ រំលោភលើទំន្កចិត្ត ប្រព្រឹតនៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ២០១៨ ចំណែកស្រ្តីជាសង្សារទាំង២នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ។
នគរបាលស្រុកអង្គស្នួលបានប្រាប់ឲ្យដឹងថា ជនសង្ស័យខាងលើនេះមានជំនាញខាងបោកខ្លាំងណាស់ដោយមុនដំបូងបានទំនាក់ទំនងជាមួយនារីម្នាក់យកធ្វើជាសង្សារដេកនៅជាមួយគ្នាដូចជាប្ដីប្រពន្ធ រួចហើយបានធ្វើសកម្មភាពយកម៉ូតូរបស់នាង១គ្រឿងទៅលក់រួចគេចខ្លួនបាត់។ខណៈនោះនារីជាសង្សារមិនហ៊ានប្រាប់ឪពុកម្ដាយតាមត្រង់ទេដោយប្រាប់ថាម៉ូតូត្រូវចោរលួចបាត់ហើយ ទើបជននេះបានរួចខ្លួន លុះក្រោយមកជននេះបានទៅទាក់ទងស្នេហាជាមួយនារីម្នាក់ទៀតដែលត្រូវជាមិត្តភក្ដិរបស់នារីជាសង្សារមុន។
ប្រភពដដែលបានបន្តទៀតថា ក្រោយពីទំនាក់ទំនងគ្នាមួយរយៈរួចមករហូតដល់ថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ២០១៨ ជននេះបានទូរស័ព្ទហៅនារីជាសង្សារឲ្យខ្ចីម៉ូតូគេជិះទៅជួបខ្លួនដោយប្រាប់ថាទិញអីឲ្យបងហូបបន្តិចបងឃ្លានណាស់ ឥឡូវបងកំពុងនៅបន្ទប់ជួលនៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តា។ពេលនោះដោយខ្លួនឯាងគ្មានម៉ូតូផ្ទាល់ខ្លួនទើបនារីជាសង្សារបានខ្ចីម៉ូតូអ្នកជិតខាងជិះហើយទិញម្ហូបយកទៅឲ្យជនសង្ស័យដល់បន្ទប់ លុះពេលទៅដល់ជនសង្ស័យបានឲ្យនាងទុកម្ហូបនៅក្នុងបន្ទប់រួចបបួលនាងជិះម៉ូតូឌុបគ្នាទៅរកទិញបាយ។បន្ទាប់ពីទៅដល់កន្លែងលក់បាយជននេះបានប្រាប់សង្សារថាអូនទៅទិញបងយកម៉ូតូទៅចាក់សាំងឲ្យពេញ ខណៈនោះនាងនិយាយថាចាក់ធ្វើអីបងម៉ូតូខ្ចីគេនិង? ហើយជនសង្ស័យថាមិនអីទេចាក់ឲ្យពេញទៅរួចក៏ជិះម៉ូតូគេចខ្លួនបាត់និងយកទៅលក់នៅឯខេត្តព្រះសីហនុបាន៣០០ដុល្លារ។ចំណែកនារីជាសង្សារបានយករឿងនេះទៅប្រាប់ឪពុកម្ដាយតាមត្រង់រួចក៏បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលពើក ហើយនគរបាលក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការសុំដីការចាប់ខ្លួន លុះរហូតមកដល់ពេលនេះទើបចាប់ខ្លួនជននេះបានចាត់ការតាមច្បាប់៕