អបអរសាទរ វីរកីឡាការិនី ស៊ន សៀវម៉ី ភ្ចាប់ពាក្យហើយ

កីឡា • May 28, 2020
អបអរសាទរ វីរកីឡាការិនី ស៊ន សៀវម៉ី  ភ្ចាប់ពាក្យហើយ
អបអរសាទរ វីរកីឡាការិនី ស៊ន សៀវម៉ី  ភ្ចាប់ពាក្យហើយ

កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី  មានទាំងទេពកោសល្យខ្លាំងពូកែនិងសម្រស់ស្រស់សោភា បានរកឃើញគូអនាគតហើយ ដោយបានធ្វើពិធីភ្ជាប់ពាក្យ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០នេះ នាសង្កាត់គីឡូម៉ែត្រលេខ៩ រាជធានីភ្នំពេញ ។ចំណែកខាងកូនប្រុស មានឈ្មោះថា កែវ ដេវិត ដែលអាជីព ជាជាងថតរូបល្បីឈ្មោះ។


សូមបញ្ជាក់ថា វិរកីឡាការិនី ស៊ន សៀវម៉ី ដែលបានសាងមុខមាត់នឹងប្រវត្តិសាស្រ្តកម្ពុជា ជាច្រើន ដោយឈ្នះមេដាយមាសនៅក្នុងការប្រកួតកីឡាអាស៊ី លើកទី១៧ នៅឆ្នាំ២០១៤ នៅទីក្រុង INCHEON ប្រទេសកូរ៉េខាងត្បូង និងជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ៣សម័យកាល នៅឆ្នាំ២០១៣ នៅប្រទេសម៉យ៉ាន៉ម៉ា នៅឆ្នាំ២០១៧ ប្រទេសម៉ាឡេស៊ី និងឆ្នាំ២០១៩ នៅប្រទេសហី្វលីពីន៕



x Enlarged Image