ភ្នំពេញ ៖ រថយន្តព្រុសមួយគ្រឿង បានកំពិតផ្នែកខាងក្រោយរងការខូចខាតយ៉ាងដំណំ ខណៈដែលស្រ្តីជនជាតិចិនម្នាក់កំពុង តែ បើកបរទន្ទឹមនិងរថយន្តមួយគ្រឿងទៀត ក៏ស្រាប់តែមានរថយន្តម៉ាកឡង់គ្រីស្ស័រមួយគ្រឿង ដែលបើកបរដោយបុរស ជាជន ជាតិខ្មែរម្នាក់បើកបរក្នុងល្បឿនយ៉ាងលឿនមកបុកពីក្រោយបណ្តាលឱ្យកំពិតមុខរងការខូចខាតខ្លួនឯងធ្ងន់ធ្ងរផងដែរ រួច ហើយអ្នកបើកបររថយន្តទាំងពីរគ្រឿងទៅបាត់អស់មានតែអ្នកតំណាងមកនិងយាយធ្វើការដោះស្រាយនិងបញ្ចប់រឿងត្រឹមយកទៅធ្វើការជួសជុលរៀងៗខ្លួន។ករណីនេះដែរបានកើតឡើងកាលពីវេលាម៉ោង ១០ និង ១៥នាទីព្រឹក ថ្ងៃទី ២៨  ខែ ឧសភា ឆ្នាំ ២០២០ នៅចំណុចខាងមុខការដ្ឋានសំណង់មួយកន្លែង ផ្លូវចៃកា (ម្តុំក្បែកោះពេជ្រ) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។



តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាកព្រុស ព៌ណទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២Q-៩១០៦ បើកបរដោយស្ត្រីជាជននជាតិចិនម្នាក់ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចខាងលើស្របពេលនោះក៏មាន រថយន្តមិនចាំម៉ាកមួយគ្រឿងទៀតទំនងជារបស់ជនជាតិចិនដូចគ្នាបើកទន្ទឹមគ្នា។ក៏ស្រាប់តែមានរថយន្តស៊េរីខ្ពស់ម៉ាក ឡង់ គ្រីស្ស័រ ព៌ណទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ២Y-៩៦៦៦ ដែលបើកបរដោយបុរសម្នាក់ជាជនជាតិខ្មែរ បោះពួយក្នុងល្បឿន យ៉ាងលឿន មកបុកពីក្រោយពេញទំហឹងបណ្តាលអោយកំពិតមុខខ្លួនឯងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែកឯរថយន្ត ម៉ាក ព្រុសរបស់ស្រ្តីជនជាតិចិនក៏កំពិតផ្នែកខាងក្រោយរងការខូចខាតយ៉ាងដំណំផងដែរ តែមិនបង្ករអោយមនុស្សណា ម្នាក់រង គ្រោះថ្នាក់ឡើយ។



ក្រោយពេលកើតហេតុ បុរសជាអ្នកបើកបររថយន្តម៉ាកឡង់គ្រីស្ស័រ និង ស្រ្តីជនជាតិចិនជាអ្នកបើកបររថយន្តម៉ាកព្រុស បាននាំគ្នាចេញទៅបាត់អស់ និងមានតែបុរសជាជនជាតិចិនម្នាក់ និង តំណាងខាងរថយន្តម៉ាកឡង់គ្រីស្ស័រជាជនជាតិខ្មែរជា ច្រើននាក់ និងសម្ថកិច្ចខណ្ឌចំការមន មកធ្វើការដោះស្រាយគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ  ដោយយល់ ព្រមយកទៅធ្វើការួសជុលរៀងខ្លួន។