ព្រះវិហារ៖ សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២០ នេះលោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង សរុបចំនួន ៣០គ្រួសារ ក្នុងភូមិអន្លងស្វាយ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។



នៅក្នុងឱកាសនោះដែរ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិ ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធាន កាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច " ពោលគឺទីណាមានការលំបាក ទីនោះមានកាក បាទក្រហមកម្ពុជា" ។ លោកជំទាវ ក៏បានផ្តាំផ្ញើសុំឱ្យថែរទាំសុខភាព ត្រូវមានអនាម័យជាប់ជាប្រចាំ ក្នុងការចូលរួមទប់ស្កាត់ការរីករាល ដាលមេរោគកូវីដ១៩។



សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖អង្ករ២៥គីឡូ មី ១ កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងថវិកាចំនួន ២០,០០០រៀល ។-ក្នុងនោះគ្រួសារអត្ថិភាព ៥គ្រួសារថែម សារុង១ ភួយ១ ក្រមា១ មុង១ និងថវិកា ២០០,០០០ រៀល ។